ក្រុមយុវជនបុគ្គលិកនៃទីភ្នាក់ងារទេសចរណ៍ឯកជនជាង២០០ក្រុមហ៊ុនបានសហការជាមួយផ្នែករដ្ឋបាលព្រៃឈើចូលរួមកូនឈើចំការអភិរក្សពូជគ្រញូង

0

ដោយ ខេង ឧត្តម
សៀមរាប៖ ក្រុមយុវជនបុគ្គលិកនៃទីភ្នាក់ងារទេសចរណ៍ឯកជនជាង២០០ក្រុមហ៊ុនបានសហការជាមួយផ្នែករដ្ឋបាលព្រៃឈើចូលរួមអភិរក្សចំការពូជគ្រញូងកាលពីថ្ងៃអាទិត្យទី២០ខែវិច្ឆិកា ឆ្នាំ២០១៦។ ក្រុមហ៊ុនទេសចរណ៍ឯកជនទាំងនោះ សុខចិត្ត20161120_101007ចំណាយលុយ១៨ដុល្លារក្នុងម្នាក់ៗដើម្បីដាំកូនគ្រញូង១ដើម ។ប្រធានគ្រប់គ្រងក្រុមហ៊ុនទេសចរណ៍ ប៊ូកឃីងដត់ខម(Booking.com)ប្រចាំកម្ពុជា និងប្រទេសភូមា និងជាអ្នកផ្ដួចផ្ដើមកម្មវិធីដាំកូនគ្រញូងនោះ គឺលោក ប៉ាក បូរី។លោកមានប្រសាសន៍ថាក្នុងនាមលោកជាពលរដ្ឋម្នាក់ តែងព្រួយបារម្ភចំពោះការបាត់បង់ព្រៃឈើ នៅប្រទេសកម្ពុជា ជាពិសេសគឺពូជគ្រញូងដែលជាឈើកម្រ។នាពេលបច្ចុប្បន្នទាំងមនុស្សនិងសត្វ គឺមិនអាចរស់បានដោយខ្វះព្រៃឈើ និងបរិស្ថានស្អាតបានទេ ហើយជាពិសេស នៅខេត្តសៀមរាប ជាតំបន់ទេសចរណ៍ផង គឺត្រូវការឱ្យមានភាពបៃតង។មានទីភ្នាក់ងារទេសចរណ៍ជាច្រើន បានគាំទ្រថវិកាព្រមទាំងបញ្ជូនបុគ្គលិករបស់គេ ឱ្យចូលរួមជិះកង់ ដាំកូនគ្រញូង នៅចំការអភិរក្សរបស់ផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី។ទីភ្នាក់ងារទេសចរណ៍ទាំងនោះ មានដូចជាសុខសាន្តប៊ីច(Sok San Beach)ប៉ារ៉ាដាយ អង្គរវីឡា(Paradise Angkor Villa បុប្ផាសៀមរាប ប៊ូទិក(Bopha Siem Reap Boutique)និងអេខម អេហ្វ ស៊ី(Ecom FC)ជាដើម។កញ្ញា គឿង រតនទេវី មានប្រសាសន៍ថាក្រុមហ៊ុនរបស់នាងបានគាំទ្រយ៉ាងពេញទំហឹង ដោយចេញប្រាក់ឱ្យរូបនាង ព្រមទាំងបុគ្គលិកជាច្រើននាក់ទៀតចូលរួមជិះកង់ដាំដើមឈើនេះ។នាយផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី លោក ម៉ុង ប៊ុនលីម បង្ហាញអំពីទឹកចិត្តរីករាយនៅពេលដែលឃើញពលរដ្ឋខ្មែរជាច្រើនចាប់ផ្ដើមស្រឡាញ់ព្រៃឈើដូចនេះ។ លោកបានបញ្ជូនសារដ៏សំខាន់មួយនេះទៅកាន់ប្រជាពលរដ្ឋនៅខេត្តសៀមរាប ក៏ដូចជានៅទូទាំងប្រទេស។នាយផ្នែករដ្ឋបាលព្រៃឈើដដែលពន្យល់ថាបើប្រទេសខ្មែរមានបរិស្ថានល្អ គឺនឹងធ្វើឱ្យជីវិតមនុស្ស សត្វ មានសុខភាពល្អ ចំណែកអាកាសធាតុ ក៏ប្រសើរ គឺជួយការពារខ្យល់ព្យុះ កាត់បន្ថយគ្រោះទឹកជំនន់ ព្រមទាំងមិនសូវកើតមានគ្រោះរាំងស្ងួតជាដើម៕

image2 20161120_100948 20161120_094555 20161120_092150