ខេត្តព្រះសីហនុ៖នៅថ្ងៃអាទិត្យទី២០ ខែវិច្ឆិកា២០១៦ លោក រាជ សុវណ្ណ ប្រធានក្រុមយុវជនគណបក្សប្រជាជនក្រុងព្រះសីហនុបានដឹកនាំក្រុមការងារយុវជនគណបក្សក្រុងចុះសួរសុខទុក្ខនិងនាំយកអំណោយមានជាថវិការនិងឃីតមួយកញ្ចប់និងស័ង្កសីសំរាប់ប្រក់ផ្ទះមួយចំនួនផងដែរសំរាប់ (គ្រួសារពលរដ្ឋនៅភូមិសុខសាន្តបានទទទួលទាំងសង្ក័សី ថវិកា និងឃីត)ចែកជូនប្រជាពលរដ្ឋក្រីក្រកំពុងជួបការលំបាកនៅឃុំកោះរ៉ុងចំនួន ១៨ គ្រួរសារ។
ខណៈចុះសួរសុខទុក្ខប្រជាជនខាងលើនេះ លោក រាជ សុវណ្ណ បានផ្តាំផ្ញើអោយបងប្អូនប្រជាជនទាំងនោះត្រូវចេះថែទាំសុខភាពអោយបានល្អនិងត្រូវស្នើអោយទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់គ្នាទើបាមានសិទ្ធទៅបោះឆ្នោតបាន។
ដោយឡែកពលរដ្ឋដែលទទួលបានអំណោយទាំងនោះបានសំដែងអារម្មត្រេកអរជាខ្លាំងនៅពេលឃើញក្រុមការងារយកចិត្តទុកដាក់ចុះសួសុខទុក្ខពួកគាត់ដល់ផ្ទះនិងបានដឹងពីស្ថានភាពជីវភាពិតរបស់ប្រជាជន។
ពួកគាត់ប្តេជ្ញាថានឹងបន្តគាំទ្រ រាជរដ្ឋាបាលដឹកនាំដោយគណបក្សប្រជាជនតទៅទៀត។
គួរបញ្ជាក់ថា ឃុំកោះរ៉ុង មានចំងាយជិត៣០គម ពីដីគោកក្រុងព្រះសីហនុនិងមានប្រជាជនសរុប ៧២៧គ្រួសារ។
អនាគតដ៏ខ្លីខាងមុខនេះរដ្ឋាភិបាលមានគំរោងប្រែក្លាយទឹកដីកោះរ៉ុងនេះអោយទៅជាទីក្រុងដ៏ប្រណិតមួយ។បច្ចុន្ននេះកោះមួយនេះកំពុងត្រូវបានក្រុមហ៊ុនវនិយោគមួយចំនួនជ្រើសរើសធ្វើជាតំបន់គោលដៅវិនិយោគវិស័យទេសចរណ៏។
ពេលនេះដែរភ្ញៀវទេសចរណ៏ជាច្រើនទាំងភ្ញៀវជាតិនិងអន្តរជាតិបានដក់ចិត្តដក់អារម្មណ៏ចំពោះទេសភាពព្រៃភ្នំនិងឆ្នេរខ្សាច់តំបន់កោះរ៉ុងនេះជាខ្លាំង៕