រដ្ឋបាលខេត្តព្រហសីហនុថាបន្តរឹតបន្តឹងតាមផ្លូវច្បាប់ក្នុងការដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់

0

ខេត្តព្រះសីហនុ៖បើទោះជារដ្ឋបាលខេត្តព្រះសីហនុមានការខិតខំដោះស្រាយបញ្ហាដ៏ចាក់ស្រេះជូន

ពលរដ្ឋយ៉ាងសកម្មយ៉ាងណាក្តីក៏បញ្ហាប្រឈមជាច្រើនទៀតនៅតែបន្តកើតមានយ៉ាងស្មុគស្មាញជារៀងរាល់ថ្ងៃ។photo_2016-11-22_09-27-03

បញ្ហាសេសសល់ទាំងនោះរដ្ឋបាលខេត្តព្រះសីហនុថានឹងខិតខំរកវិធីដោះស្រាយបន្តទៀតដោយបន្តរឹតបន្តឹងតាមផ្លូវច្បាប់ក្នុងការដោះស្រាយបញ្ហានានា។

បញ្ហាប្រឈមទាំងនោះរួមមាន៖

បញ្ហាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ពិសេសបញ្ហាគ្រឿងញៀន ក្រុមក្មេងទំនើង គ្រោះថ្នាក់ចរាចរណ៏និងល្បែងស៊ីសងនៅតែកើតមាន។

បញ្ហារំលោភទន្រ្ទានកាប់ បំផ្លាញធនធានធម្មជាតិ ការវាទយកដីនៅតំបន់ក្បាលឆាយ តំបន់ពយម៉ាចូវ តំបន់ឆ្នេរ តំបន់កោះ ព្រែកនិងអូរនានា។

បញ្ហាសំណង់មួយចំនួនសាងសង់ដោយមិនមានច្បាប់អនុញ្ញាតនិងមិនស្របតាមបទដ្ឋានសំណង់។

បញ្ហារថយន្តកុងតេន័រចតគ្មានសណ្តាប់នៅតាមផ្លូវមុខស្ថានីយ៏រថភ្លើង ក្បែរំពង់ផែរស្វយ័តខេត្តព្រះសីហនុ បណ្តាលអោយមានការកកស្ទះជាប្រចាំ។

បញ្ហាចោលសំរាមពាសវាលពាសកាលនិងការបង្ហូរទឹកកាកសំណល់ចូលក្នុងសមុទ្រ។ល។photo_2016-11-22_09-47-27

លោក សុខ ផន បន្តថា បញ្ហាប្រឈមខាងលើនេះរដ្ឋបាលខេត្តនឹងបន្តខិតខំរកវិធីដោះស្រាយទៀតដោយ

បន្តរិតបន្តឹងតាមផ្លូវច្បាប់ជាគោល។

គួរបញ្ជាក់ផងដែរថា៖ខេត្តព្រះសីហនុគឺជាខេត្តគោលដៅទេសចរណ៏និងឧស្សាហកម្មគំរូពហុបំណងនិងជាខេត្តបំពងកសេដ្ឋកិច្ចរបស់កម្ពុជា មានចំងាយ២៣០គម ពីរាជធានីភ្នំពេញបើធ្វើដំណើរតាមផ្លូវជាតិលេខ៤ និងចំងាយ២៦០គម តាមផ្លូវដែក។

ខេត្តនេះមានផ្ទៃដីសរុប ២.៦៥៨,៩០ គម ស្ថានភាពដី២/៣ជាដីភ្នំនិងខ្ពង់រាប មានឆ្នេរសមុទ្រប្រវែង ១៧៥,៨១គម មានកោះចំនួន៣២ មានព្រៃកោងកាង ចំនួន ១៣.៥០០ហត

ផ្កាថ្ម១.១៩៨ហត  ស្មៅសមុទ្រ 2.៧១០ហត ។

ខេត្តចែកចេញញជាក្រុង១និងស្រុកចំនួន៣និង២២ឃុំនិង៥សង្កាត់ មាន១១១ភូមិ មានប្រជាជនសរុប ២០៩.៧៣០នាក់ មានដងស៊ីតេប្រជាជន ៧៩នាក់/គម

កំរិតជីវភាពប្រជាជន កំរិតខ្ពស់មាន៣០% កំរិតមធ្យម៥០% និងកំរិតទាប២០% ក្នុងនោះអត្រាគ្រួសារប្រកបរបរកសិកម្មជាចំបងមាន៣២,៥% សិប្បកម្ម១,៦២% សេវាកម្ម២៩,៤%និងផ្សេងៗ៩,៣៧%។photo_2016-11-22_09-26-58

អត្រាប្រាក់ចំណូលប្រចាំឆ្នាំរបស់ពលរដ្ឋម្នាក់១.៨៣៥ ដុល្លាអាមេរិច និងអត្រាកំណើនសេដ្ឋកិច្ច៨,៣០%ដែលធ្វើអោយអត្រានៃភាពក្រីក្ររបស់ពលរដ្ឋខេត្តនេះថយចុះមកត្រឹម១៥,០៣%។

លោក សុខផន អភិបាលរងខេត្តព្រះសីហនុ បានបញ្ជាក់ថា៖ឆ្នាំ២០១៦នេះខេត្តព្រះសីហនុមានភ្ញៀវទេសចរកកំសាន្តចំនួន ១.២៣៥.១២៣នាក់ កើនឡើង១៥,៣៨% ក្នុងនោះភ្ញៀវជាតិចំនួន ៩៤១.៩៤១នាក់កើនឡើង១៩,០៩% និងភ្ញៀវអន្តរជាតិចំនួន២៩៣.១៩១នាក់ កើនឡើង៤.៨៧%។

នាវាទេសចរណ៏ចូលមកកំសាន្តចំនួនសរុប ៣៣នាវា មានភ្ញៀវសរុប ៤២.០៥៧នាក់កើន៥០%ប្រៀបធៀបឆ្នាំ២០១៥។

ចំពោះភ្ញៀវតាមជើងយន្តហោះមានចំនួន៦៥០ជើង មានភ្ញៀវសរុប ៤១.៣២០នាក់ កើនឡើង១៥,៥៨%ក្នុងនោះភ្ញៀវជាតិមាន២០២នាក់និងភ្ញៀវអន្តរជាតិសរុប៤១.១១៨នាក់ កើនឡើង១៥,៧៣%៕photo_2016-11-22_09-26-46photo_2016-11-22_09-26-52