ខេត្តរតនគិរីៈ ជនរងគ្រោះចំនួន២នាក់បានស្លាប់និងរងរបួសធ្ងន់បាក់ជើងដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូជិះបុកគោយន្តកន្ត្រៃពីក្រោយនៅស្រុកលំផាត់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៦ និង៣០នាទីយប់ នៅចំណុចវាលស្រែសាផាម ស្ថិតនៅភូមិថ្មី ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។
បើតាមសមត្ថកិច្ចនគរបាលស្រុកលំផាត់បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះរវាងម៉ូតូនិងគោយន្កកន្រ្តៃដោយបើកបរស្របទិសគ្នាម៉ូតូបានជិះបុកពីក្រោយគោយន្តកន្ទ្រៃ បណ្ដាលឲ្យស្លាប់ម្នាក់ព្រោះជិះម៉ូតូក្នុងល្បឿនយ៉ាងលឿនមិនបញ្ចាំងភ្លើងជិះម៉ូតូម្នាក់ឯងម៉ាកC125ផលិតឆ្នាំ២០០៧ពាក់ស្លាកលេខ1A.6818មានឈ្មោះចាន់ តូភេទប្រុស អាយុ ២០ឆ្នាំជនជាតិទំពួន(ស្លាប់)។
អ្នកបើកបរគោយន្តកន្ត្រៃឈ្មោះណូ កាណុត ភេទប្រុស អាយុ៣០ ឆ្នាំជនជាតិទំពួនអ្នកទាំងពីរខាងលើនេះរស់នៅភូមិថ្មី ឃុំ សេដា ស្រុកលំផាត់ខេត្តរតនគីរី ជនរងគ្រោះបាក់ភ្លៅខាងស្ដាំផងដែរ។រីឯចង្កេះលេខម៉ូតូបានបាក់និងខូចខាតផ្នែកខាងមុខ។បច្ចុប្បន្នសមត្ថកិច្ចប៉ុស្ដិ៍នគរបាលបានធ្វើការពិនិត្យសាកសពនិងធ្វើកំណត់ហេតុបានប្រគល់សពទៅឲ្យ អាណាព្យាបាលសពធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគតិចទំពួន ចំណែកវត្ថុតាង ម៉ូតូ និងគោយន្ដកន្ត្រៃប៉ុស្ដិ៍បានយកមករក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលឃុំសេដា រងចាំធ្វើការ ដោះស្រាយជាក្រោយ៕
ដោយ: យក្ខឡោម