កំពង់ស្ពឺ៖ ប្រធានមន្ទីរកសិកម្មថ្មីនិងត្រូវប្រកាសឡើងកាន់តំណែងនៅរសៀលថ្ងៃទី ២២ខែ វិច្ចិកា ឆ្នាំ២០១៦ ដែលការប្រកាសនេៈមានវត្តមានលោករដ្ឋលេខាធិការក្រសួងកសិកម្ម
រុក្ខាប្រម៉ាញ់ និងនេសាទ ហាស់ សារ៉េត តំណាងដ៏ខ្ពង់ខ្ពស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទលោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ។
ហើយនៅពេលនេៈលោក សយ បញ្ញា ប្រធានមន្ទីរកសិកម្មចាស់និងត្រូវផ្ទេរទៅកាន់ការងារថ្មីនៅក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានជំនួសដោយលោក ឈៀង តុលា ដែលបានផ្ទេរពីរដ្ឋបាលព្រៃឈើមកជាប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺវិញ តាមសេចក្តីប្រកាសលេខ ៦៧៥ ប្រក ក.ស.ក របស់ក្រសួងកសិកម្មរុក្ខាប្រម៉ាញ និងនេសាទ ។លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងលោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ÷នេៈគឺជាកែសម្រួលផ្លាស់ប្តូរភារៈកិច្ចមន្ត្រីរាជស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយតែងយកចិត្តទុកដាក់លើការងារដឹកនាំថ្នាក់ក្រោមជាតិឲ្យបានប្រសើរតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងសាស្ត្រចតុកោណដំណាក់ទី៣ ។
លោកប្រធានមន្ទីរដែលត្រូវផ្ទេរទៅបម្រើការងារនៅក្រសួងកសិកម្ម បានលើកឡើងលោកនិងខិតខំប្រឹងប្រែងបន្តការងារថ្មីឲ្យបានប្រសើរស្របតាមភារកិច្ចថ្មីដែលរាជរដ្ឋាភិបាលប្រគល់ជូន ។លោក ឈៀង តុលា ប្រធានមន្ទីរចូលកាន់តំណែងជាប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺថ្មី ក៏បានប្តេជ្ញាចិត្តថា លោកនុងខិតខំបំពេញភារកិច្ចថ្មីក្នុងឋានៈជាអ្នកដឹកនាំមន្ទីរដើម្បីបំរើរាស្ត្រ បំរើប្រជាពលរដ្ឋជាពិសេសការងារកសិកម្មនៅតាមមូលដ្ឋានតបតាមតម្រូវការចាំបាច់របស់គាត់ជាកសិករ ។លោកបានបន្តថានិងយកតួនាទីដែលទទួលបាននេៈ បំរើឲ្យអស់លទ្ធភាពក្នុងតួនាទីដែលរាជរដ្ឋាភិបានដាក់ឲ្យ ក្នុងនយ័ធ្វើយ៉ាងណាដើរតាមតួនាទីរបស់ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ៕