ខេត្តព្រះសីហនុ៖បញ្ហាគ្រោះថ្នាក់ចរាចរណ៏គិតត្រឹមខែវិច្ឆិកា២០១៦នេះបានកើតឡើងចំនួន២៥២លើក/១៨៦លើក(ប្រៀបធៀបឆ្នាំ២០១៥កើនឡើង៦៦លើក)។
គ្រោះថ្នាក់នេះបានបណ្តាលអោយបាត់បង់អាយុជីវិតមនុស្សចំនួន៨១នាក់,របួស៤៣២នាក់,ខូចខាតរថយន្ត១៤១គ្រឿង ,ម៉ូតូ ២៧៦គ្រឿង,កង់០៣គ្រឿង,គោយន្ត០២គ្រឿង,ក្បាលរថភ្លើង០១គ្រឿង,ត្រាក់ទរ័០១គ្រឿង,និងរ៉ឺម៉ក០១គ្រឿង។
ទីតាំងគ្រោះថ្នាក់ច្រើនជាងគេ ទី១ ក្រុងព្រះសីហនុ១៤២ករណី ទី២ស្រុកព្រៃនប់៨៣ករណី ទី៣ស្រុកកំពង់សិលា២០ករណីនិងស្រុកស្ទឹងហាវ០៧ករណីតិចជាងគេ។
បញ្ហានេះលោក សុខ ផន អភិបាលរងខេត្តព្រះសីហនុបានរំលឹកអោយនគរបាលចរាចរណ៏ត្រូវខិតខំបំពេញការងារបន្ថែមទៀតក្នុងការពង្រឹងការអនុវត្តច្បាប់ចរាចរណ៏អោយមានប្រសិទ្ធភាពនិងស្នើពលរដ្ឋទាំងអស់ត្រូវចូលរួមគោរពច្បាប់ចរាចរណ៏ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕