អតីតយុទ្ធជន ៣២៨នាក់.មេភូមិ.មេឃំុ៩៧នានក់.មេប៉ុស្តិ ១២នាក់មកពី១២ឃំុក្នុងស្រុកជួបសំណេះសំណាលជាមួយនាយឧត្តមសេនីយ៍បណ្ឌិត គង់ គីម

0

សៀមរា៖ អតីតយុទ្ធ៣២៨នាក់និងលោកមេភូមិ. មេឃំុ. មេប៉ុស្តិទាំង១២ឃំុក្នុងស្រុកជីក្រែងត្រូវបានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម នាយឧត្តសេនីយ៍បណ្ឌិតគង់

img_20161123_132211គីមអនុប្រធានគណះកម្មាធិការកណ្តាល និង ជាអគ្គលេខាធិការនៃសមាគមន៍អតីតយុវជនកម្ពុជា អញ្ជើញជួបសំណេះសំណាល ។
. ជាក់ស្តែងក្មុងព្រឹកថ្ងៃទី២៣ខែវិច្ឆិការឆ្នាំ២០១៦នៅក្នងបរិវេនមន្ទីរបក្សស្រុក ជីក្រែង ក្រោមអធិបតីភាព ឯកឧត្ត នាយឧត្តសេនីយ៍ គង គីមអនុប្រធានគណះកម្មាធិការកណ្តាល និង ជាអគ្គលេខាធិការនៃសមាគមន៍អតីតយុទ្ធជន និង ឯកឧត្ត គឹម ឆៃហ៑ាងអភិបាលរងខេត្តសៀមរាប ឯកឧត្តម ស៑ិុន ភាត់ប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តសៀមរាបព្រមទាំងប្រតិភូរអមដំណើរ ។
. លោកវរះសេនីយ៍ទោ .សុខ សុទ្ធាវុធ អធិការស្រុកជីក្រែងទ្បើងអានរបាយការណ៍អំពីការគ្រប់គ្រងសមាជិកអតីតយុទ្ធជន គឺជួបការលំបាកដោយសារតែក្រុមគ្រួសារមានជីវភាពក្រីក្រ មួយចំនួនទៀតបានចំណាកស្រុក មួយចំនួនទៀតទៅរកសីុនៅតំបន់ឆ្ងាយដាច់ស្រយាល មួយចំនួនទៀតបានផ្ទេរឈ្មោះពីមូលដ្ឋានផ្សេង និង មួយចំនួនឈ្មោះមិនច្បាស់លាស់ធ្វើអោយការជំរឿនជួបការលំបាក ការទទួលយកពត៌មាន មានការយឺតយ៉ាវដែលនាំអោយការចុះបើកប្រាក់បេឡាមរណះសង្គ្រោះពំុទាន់ពេលវេលា ។
. ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត គង់ គីមបានមានប្រសាសន៍ពាំនាំនូវសេចក្តីនឹករលឹកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៑ុន សែនប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា បានផ្តាំផ្ញើរដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ដើម្បីពាំនាំជូនដល់លោក ឪពុក អ្នកម្តាយ មិត្តភ័ក្តិ ប្រពន្ធកូន និង ក្រុមគ្រួសារ អំពីការយកចិត្តទុកដាក់ព្រួយបារម្មណ៍ ពីជីវភាពរស់នៅរបស់បងប្អូន ។ ឯកឧត្តមបានបញ្ជាក់ថា សមាគមន៍នេះគឺជាសមាគមន៍អតីតយុទ្ធជនកម្ពុជា កើតចេញពីកំលាំងប្រដាប់អាវុធមានន័យថា កំលាំងប្រដាប់អាវុធគ្រប់ភាគ្គីនយោបាយពីមុនមកក្លាយទៅជាកងទ័ពជាតិបានច្របាច់បញ្ចូលគ្នា បងប្អូនខ្លះនឹងត្រូវចូលនិវត្តន៍ អ្នកខ្លះពិការ អ្នខ្លះត្រូវរបួសបាត់បង់សមត្ថភាពពលកម្មបានទៅរស់នៅជាប្រជាជនក្រោមការគ្រប់គ្រងរបស់ក្រសួងសង្គមកិច្ច ។
. ក្នុងឪកាសនោះដែរ ឯកឧត្តមបានផ្តាំផ្ញើរដល់ប្រធានសមាគមន៍ខេត្ត ស្រុក ឃំុ និង ប៉ុស្តិរដ្ឋាបាលត្រូវយកចិត្តទុកដាក់ចុះធ្វើបច្ចុប្បន្នភាពស្រង់ឈ្នោះនិងសិក្សាពីជីភាពរស់នៅរបស់បងប្អូនអោយបានពិតដើម្បីជួយអោយគាត់មានជីវភាពរស់នៅសមរម្យ ជាចុងក្រោយ ឯកឧត្តមបានផ្តល់ថវិការជូនដល់អតីតយុទ្ធជនចំនួន ៣២៨នាក់ក្នុងម្នាក់ទទួលបាន៥មឺុនរៀល ៕

img_20161123_132201img_20161123_132156img_20161123_132139

img_20161123_132146
ដោយ ព្រំ សុខា