ស្លាប់ប្អូនប្រុស,របួសបងស្រី,តៃកុងឡានសំរាមរត់ឡើងភ្នំយករួចខ្លួនសិន

0

ខេត្តព្រះសីហនុ៖នាព្រឹកថ្ងៃទី 23 ខែ វិច្ឆិកា ឆ្នាំ 2016នៅវេលាម៉ោង 6.45 នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើផ្លូវបុរីកម្មករ ត្រង់ចំណុចកែងផ្លូវបំបែកសេតេ ស្ថិតនៅក្នុង ភូមិ 3 សង្កាត់លេខ3ក្រុងនិងខេត្តព្រះសីហនរវាង រថយន្តដឹកសំរាមស៊ិនទ្រី និង ម៉ូតូ សិស្សសាលា ( ជិះគ្នាចំនួន2 នាក់ ស្រី1 ប្រុស1 នាក់ត្រូវជាបងប្អូនគ្នា ។photo_2016-11-23_18-58-05គ្រោះថ្នាក់នេះបណ្ដាលឲស្លាប់ក្មេងប្រុសម្នាក់នៅនិងកន្លែងកើតហេតុ ឈ្មោះ ភ័ក្ររតនៈឈួយ អាយុ 11 ឆ្នាំមុខរបរ សិស្ស រួមដំណើរលើកម៉ូតូជាមួយបងស្រីជាអ្នកបើកម៉ូតូត្រូវ។ដោយឡែកបងស្រីជាអ្នកបើកម៉ូតូ  អាយុ១៦ឆ្នាំ រងរបួសស្រាល។ចំណែកតៃកុងរថយន្តបានរត់គេចយករួចខ្លួនបន្សល់ទុករថយន្តដឹកសំរាមអោយក្រុមហ៊ុនទៅដោះស្រាយ។photo_2016-11-23_18-58-08

សូមបញ្ជាក់ថាជនរងគ្រោះទាំងពីរនាក់បងប្អូនខាងលើនេះមានទីលំនៅ ភូមិ3សង្កាត់លេខ1 ក្រុងនិងខេត្តព្រះសីហនុ ។បច្ចុប្បន្នសពត្រូវបានយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកវត្ថុតាងម៉ូតូនិងរថយន្តបង្ករត្រូវបានយកទៅរក្សាទុកនៅការិយាល័យផ្លូវគោករងចាំដោះស្រាយតាមច្បាប់។

លោក ព្រហ្ម ពៅ នាយការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបញ្ជាក់ថាៈករណីនេះខាងភាគីក្រុមហ៊ុនប្រមូលសំរាមបានចេញមុខមកទទួលខុសត្រូវហើយព្រោះខាងរថយន្តជាអ្នកបង្ករ។តែទោះបីជាយ៉ាងនេះក្តីពេលនេះយើងមិនទាន់បានដឹងថាខាងជនរងគ្រោះទាមទាអ្វីខ្លះទេ។

តាមការបញ្ជាក់ពី លោក ស្រេង អ្នកគ្រប់គ្រងក្រុមហ៊ុនស៊ិនទ្រីប្រចាំខេត្តព្រះសីហនុថាពេលនេះលោកបានផ្តល់ជាថវិការមួយចំនួនដើម្បីចាត់ចែងធ្វើបុណ្យសពនេះសិនដោយឡែករឿងនៅសេសសល់រងចាំដោះស្រាយគ្នាតាមក្រោយ។

គួរបញ្ជាក់ថានៅខេត្តព្រះសីហនុគ្រោះថ្នាក់ចរាចរណ៏គិតត្រឹមដើមខែវិច្ឆិកា២០១៦នេះបានកើតឡើងចំនួន២៥២លើក/១៨៦លើក(ប្រៀបធៀបឆ្នាំ២០១៥កើនឡើង៦៦លើក)។គ្រោះថ្នាក់នេះបានណ្តាលអោយបាត់បង់អាយុជីវិតមនុស្សចំនួន៨១នាក់,របួស៤៣២នាក់,ខូចខាតរថយន្ត១៤១គ្រឿង ,ម៉ូតូ ២៧៦គ្រឿង,កង់០៣គ្រឿង,គោយន្ត០២គ្រឿង,ក្បាលរថភ្លើង០១គ្រឿង,ត្រាក់ទរ័០១គ្រឿង,និងរ៉ឺម៉ក០១គ្រឿង។ទីតាំងគ្រោះថ្នាក់ច្រើនជាងគេ ទី១ ក្រុងព្រះសីហនុ១៤២ករណី ទី២ស្រុកព្រៃនប់៨៣ករណី ទី៣ស្រុកកំពង់សិលា២០ករណីនិងស្រុកស្ទឹងហាវ០៧ករណីតិចជាងគេ៕photo_2016-11-23_18-58-17photo_2016-11-23_18-58-21