រកឃើញបង្គារវៀតណាមមានជាតិចាហួយជិត៣០០គីឡូក្រាមចូលតាមច្រកអន្តរជាតិព្រែកចាក

0

ខេត្តកំពត៖ បង្គារស្រស់របស់វៀតណាមជិត៣០០គីឡូក្រាម ចូលតាមច្រកព្រំដែនអន្តរជាតិព្រែកចាក ត្រូវបានសាខាកាំកុងត្រូលរិបអូសនិងដុតបំផ្លាញចោល នារសៀលថ្ងៃទី២៣ វិច្ឆឹកា ក្រោយរកឃើញមានជាតិចាហួយជាប់សាច់បង្គារ ដែលអាចប៉ះពាល់ដល់សុខភាពអ្នកទទួលទាន។photo_2016-11-24_06-22-08

លោក សៅ រស្មី ប្រធាន ការិយាល័យ កាំកុងត្រូលច្រកព្រែកចាក បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា បង្គារដែលរិបអូសបានសរុបមានចំនួន១៦កេះ ស្មើនិង២៩៥ គីឡូក្រាម រិបអូសបានគ្រាដែលក្រុមឈ្មួញដឹកតាមម៉ូតូពីវៀតណាមចូលមកខេត្តកំពតតាមច្រកនេះ នាវេលាម៉ោង៣និង១៥នាទី ទៀបភ្លឺ ថ្ងៃដដែលនេះ។ លោកប្រធានបញ្ជាក់ថា បង្គារស្រស់ដែលក្រុមឈ្មួញបម្រុងយកទៅលក់នៅខេត្តកំពតនេះគឺ សុទ្ធសឹងតែ មានជាតិចាហួយជាប់និងសាច់បង្គារ ដែលជាសារធាតុគីមីម្យ៉ាង អាចបណ្តាលអោយ ប៉ះពាល់យ៉ាងធ្ងន់ធរដល់សុខភាពអ្នកបរិភោគ ពិសេសវាអាចកើតជម្ងឺតម្រង់នោម ឬ រាគរុះជាដើម លើសពីនេះទៅទៀត វាក៏អាចធ្វើអោយខាតភ្នែកជញ្ជីងថែមទៀតផង ដោយ១គីឡូក្រាម នៃបង្គារដាក់ជាតិចាហួយនេះ បរិមាណពិតប្រាកដ៏បានត្រឹមតែ៨ខាំ នែបង្គារធម្មតាតែប៉ុណ្ណោះ។photo_2016-11-24_06-22-12
ជាមួយគ្នានេះលោក ព្រៅ ខេមរិទ្ធ ប្រធានសាខាកាំកុងត្រូល ខេត្តកំពត ក្នុងពិធីដុតកំទេចចោលបង្គារជាតិចាហួយគីមីនេះ លោកក៏បានអំពាវនាវដល់អាជីវករនិងឈ្មួញទាំងអស់ចូលរួម មិនថាឈ្មួញចូលតាមច្រកព្រែកចាកនេះ ឬតាមច្រកតន់ហន់នោះទេ អោយតែនាំចូលខេត្តកំពត សូមមេត្តាកុំប្រើប្រាស់នូវសារធាតុគីមីបែបនេះ ដែលខុសនិងច្បាប់ ត្រូវគិតពីសច្ចះធម៌ កុំគិតតែពីផលចំនេញរបស់ខ្លួន ហើយប៉ះពាល់ដល់ប្រជាពលរដ្ឋនិងសង្គមជាតិ លោកព្រមានថាបើសិនមានរកឃើញសារធាតុទាំងនេះទៀត កាំកុងត្រូលមិនអនុញ្ញាតិអោយនាំចូលនោះទេ។អួង វឹងphoto_2016-11-24_06-22-20 photo_2016-11-24_06-22-15