ដី​បន្ទាយ​ទា​ហ៊ាន សឹក​រង​ខេត្តស្វាយរៀង​ត្រូវបាន​អ្នកមានអំណាច​ឃុបឃិត​គ្នា​ពុះ​ច្រៀក​លក់​បានលុយរាប់មឺុនដុល្លា

0

ដោយ នុតនាង

ខេត្តស្វាយរៀង ៖នាយរំភើយខ្ញុំអង្គុយផឹកកាហ្វេរព្រឹកឡើងលឺមន្ត្រីអត់លិឍនិងពលរដ្ឋមួយចំនួនបានលួចខ្សឹមខ្សៀវគ្នាថា ដីបន្ទាយទាហ៊ាន នៃតំបន់ប្រតិបត្តិការសឹករង ខេត្តស្វាយរៀង ត្រូវបានអ្នកមានអំណាចមួយចំនួនឃុបឃិតគ្នាពុះច្រៀកលក់ អោយពលរដ្ឋ ក្នុងតម្លៃរាប់រាប់ម៉ឺនដុល្លារ ដែលបច្ចុប្បន្នតំបន់នោះស្ទើរក្លាយទៅជាបុរី ស្រះវង្សទៅហើយ ។photo_2016-11-24_06-38-30

បើតាមប្រភពពីមន្ត្រីមួយចំនួន បានអោយដឹងថា ការលក់ដីបន្ទាយទាហ៊ាននេះ ស្ថិតក្នុងភូមិស្រះវង្ស សង្កាត់ស្វាយរៀង ហើយការលក់ដីជាប្រព័ន្ធនោះ គឺមានការឃុបឃិតគ្នា តាំងពីប្រធានភូមិភាគ២ ដែលមានលោកឧត្តមសេនីយ៍ ជឿន សវុណ្ណថា ជាមេភូមិភាគ និងលោក ប៉ែន សារុន និងមន្ត្រីមានអំណាចក្នុងខេត្តមួយចំនួនទៀត ។

ប្រភពដដែលបានបន្តទៀតថា ការលក់ដីបន្ទាយចែកគ្នានេះ មានជាងមួយឆ្នាំហើយ ខណៈដែលពេលនេះសំណង់រឹងសង់ឡើងព្រោងព្រាត បើមើលពីខាងត្បូង លុបបាត់បន្ទាយទៅហើយ។

ទាក់ទិនអំពើលួចលក់ដីរដ្ឋជាប្រព័ន្ធនេះហើយ កាលពីទី១៨ ខែវិច្ឆិការឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មចំពោះប្រធានភូមិភាគ២ គឺលោកឧត្តមសេនីយ៍ ជឿន សុវណ្ណថា ដែលបានប្រព្រឹត្តិអំពើរពុករលួយ លក់ដីរដ្ឋដូចជាដីបន្ទាយទាហ៊ាន នៅព្រៃវែង ដោយសម្តេចលើកឡើងថា ធ្វើអ្វីដើម្បីជួយបក្សនោះ ប៉ុន្តែទង្វើរបែបនេះវាបាន បំផ្លាញបក្សទៅវិញទេ បើអស់លោក ដើរលក់រដ្ឋបែបនេះ ។photo_2016-11-24_06-38-35

ប្រភពបានបន្តទៀតថា លោក ប៉ែន សារ៉ុន ដែលជាមេតំបន់ប្រតិបត្តិការ សឹងរងខេត្តដ៏ដុះស្លែ គឺជាអ្នកគ្រប់គ្រង ដីបន្ទាយនេះ គាត់មានចំណែកធំណាស់ ក្នុងករណីប្រព្រឹត្តអំពើរពុករលួយ ជាប្រព័ន្ធនេះ។ ដូច្នេះបើសំណង់បន្ទាយទាហ៊ាន នៃតំបន់ប្រតិបត្តិការសឹករង ខេត្តស្វាយរៀង ក្លាយទៅជាសំណង់រឹងទៅហើយ និងលឺថាមានប័ណ្ណកម្មសិទ្ធិទៀតផង។ ពលរដ្ឋខេត្តស្វាយរៀង មួយចំនួនសង្ឃឹមថា ចំណាត់ការរបស់សម្តេចតេជោ គឺមិនទុកអោយមន្ត្រីជើងដប់ ធ្វើផ្គរព្យុះភ្លៀង តទៅទៀតបានឡើយ ត្រូវតែកែ និងទទួលទោស ទៅតាមទង្វើររបស់ខ្លួន ដែលបានប្រព្រឹត្តិ ។

លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ត្រូវបានផ្តល់ព័ត៌មានឲ្យអ្នកសារព័ត៌មានថា ទាក់ទង ករណីដីបន្ទាយទាហ៊ានខេត្តនេះ គឺស្ថាប័នពាក់ព័ន្ធគេមានចំណា របស់ក្រសួងការពារជាតិ និងភូមិភាគស្នើរសុំ ដីសំរាប់ពលទាហ៊ាន និងនាយទាហ៊ានដែលខ្វះជំរក ស្នាក់នៅ អោយសង់លំនៅដ្ឋាន។

យ៉ាងណាក៏ដោយ មន្ត្រីនិងកូនទាហាននៃប្រតិបត្តិការសឹករងខេត្តស្វាយរៀងត្អូញត្អែថា ទាហ៊ាន ដែលខ្វះដី ពិតប្រកដពុំបានទទួលដីនោះទេ គឺសុទ្ធតែលោកធំ និងនាយទាហ៊ានបានដីបន្ទាយនេះ ហើយលក់បន្ត ទៅអោយអ្នកផ្សេង ក្នុងតម្លៃរាប់ម៉ឺនដុល្លារ ។