ខេត្តព្រះសីហនុ: ប្រធានកាកបាទក្រហមកម្ពុជា តែងតែរំឭកដល់មន្រ្តីអនុសាខា និងមន្រ្ដីមូលដ្ឋានទាំងអស់ ត្រូវដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋរបស់ខ្លួននៅក្នុងតំបន់ ដែលមានបញ្ហាប្រឈមនានាត្រូវដោះស្រាយជូនពួកគាត់ឲ្យទាន់ពេលវេលា។
ឯកឧត្ដម លូ គីមឈន់ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដព្រះសីហនុបានមានប្រសាសន៍ថា សម្ដេចកិត្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានបន្ដជម្រុញឲ្យអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធនានាជាពិសេសមន្ដ្រីកាកបាទក្រហម ត្រូវដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋរបស់ខ្លួននៅក្នុងតំបន់ ដែលមានបញ្ហាប្រឈមនានាត្រូវដោះស្រាយជូនពួកគាត់ឲ្យទាន់ពេលវេលា។ការថ្លែងបែបនេះរបស់ ឯកឧត្ដម ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងកម្មវិធីចុះសួរសុខទុក្ខ និងយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ ចំនួន ៨៥៧គ្រួសារ នៅឃុំចំនួន០៥ គឺឃុំរាម ព្រៃនប់ ទួលទទឹង អណ្តូងថ្មនិងឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។
លោក សាន បូរិទ្ធ មន្ត្រីកាកបាទក្រហមសាខេត្តព្រះសីហនុអោយដឹងថា បន្ទាប់ពីចែកជូននៅឃុំទាំងបីហើយកាកបាទក្រហមខេត្តនឹងបន្តយកអំណោយទៅចែកជូនពលរដ្ឋក្រក្រីជាច្រើនទៀតនៅឃុំដទៃទៀតដែរក្នុងស្រុកព្រៃនប់និងស្រុកផ្សេងៗទៀននៅទូទាំងខេត្តព្រះសីហនុតែម្តង។
ឯកឧត្ដម បានបញ្ជាក់បន្ថែមថាប្រមុខរាជរដ្ឋាភិបាលតែងតែយកចិត្ដទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋជាពិសេសសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជាប្រធានកាបាទក្រហមកម្ពុជាបានចាត់បញ្ជូនក្រុមការងារកាកបាទក្រហមកម្ពុជា និងអាជ្ញាធរខេត្ដ ចុះសួរសុខទុក្ខ ជួយដោះស្រាយនូវរាល់បញ្ហាប្រឈមនានា និងជួយសម្រាលទុក្ខលំបាកបងប្អូនប្រជាពលរដ្ឋកម្ពុជាយើងទូទាំងប្រទេស ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ពណ៌សម្បុរឡើយ៕