ប៉ុនប៉ងចាប់នារីម្នាក់នៅផ្ទះម្នាក់ឯងរំលោភសេពសន្ថវៈតែមិនបានសម្រេច តែបែជាប់គុកបានសម្រេច

0

សៀមរាប៖ ថ្ងៃទី២២ ខែវិច្ឆិការឆ្នាំ២០១៦ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពី ជនរងគ្រោះឈ្មោះ ជ ហ ភេទ ស្រី អាយុ ១៧ ឆ្នាំ មុខរបរ សិស្ស នៅក្រុមទី ៥ ភូមិ គោកដូង សង្កាត់

img_20161124_113402 ទឹកវិល កាលពីវេលាម៉ោង១៥:៣០ នាទី ។

កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកវិលនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប យោងតាមពាក្យទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ផល សុខ ភេទ ប្រុស អាយុ ៤០ ឆ្នាំ មុខរបរ កម្មករ រស់ នៅក្រុមភូមិ ជាមួយគ្នា ជាប់សង្ស័យករណី ប៉ុនប៉ងរំលោភសេពសន្ធវះ យកមកធ្វើការសាកសួរនៅប៉ុស្តី៍ ។

ជនសង្ស័យបានឆ្លើយសារភាពថា កាលពីយប់ថ្ងៃទី២១ខែវិច្ឆិកា ដោយឃើញឈ្មោះ ជ ហ នៅផ្ទះតែម្នាក់ឯង ជនសង្ស័យ បានធ្វើសកម្មភាពចាប់ជនរងគ្រោះ អោបថើបនិងអង្អែលលើដងខ្លួន ជនរងគ្រោះ ក្នុងគោលបំណងប៉ុនប៉ងរំលោភសេពសន្ថវៈ ប៉ុន្តែត្រូវបានជនរងគ្រោះ រើបំរាស់និងស្រែកយំយ៉ាងខ្លាំងឮដល់អ្នកជិតខាង ទើបមានប្រជាពលរដ្ឋដែលរស់នៅក្បែរនោះមកចោមរោមមើល ទើបជនសង្ស័យលែងជនរងគ្រោះរួចគេចខ្លួនបាត់ទៅ។

ជនសង្ស័យត្រូវបាននគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កសាងសំនុំរឿងបញ្ជូនទៅ តុលាការនៅព្រឹកថ្ងៃទី២៣ខែវិច្ឆិកា នេះ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕