រថយន្តហ៉ីយានដាយមួយគ្រឿងរយ៉ែថយក្រោយមិនបណ្តាលឲ្យមនុស្យស្លាប់នឹងរបួសនោះទេ នៅក្រុងបានលុង

0

ដោយ: យក្ខឡោម

ខេត្តរតនគីរី៖ រថយន្តហីុយាន ដាយចំណុះ៥ តោនមួយគ្រឿងរយ៉ែថយក្រោយខុសបច្ចេកទេសបានធ្លាក់ចូលប្រឡាយចិញ្ចើមផ្លូវតែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សនិងអ្នកបើកបរទេ។photo_2016-11-24_15-10-18

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៤៥នាទីថៃ្ងត្រង់ ថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវឡើងចំណោតលើផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

បើតាមការឲ្យដឹងពីលោកកែវចាន់ណា ភេទប្រុសអាយុ៣៨ ឆ្នាំជាអ្នកបើកបររថយន្តរូមដំណើជាមួយព្រូម្នាក់បានប្រាប់ឲ្យដឹងថា មូលហេតុបណ្តាលឲ្យរថយន្តរយ៉ែថយក្រោយនេះដោយសារសមត្ថកិច្ចដាក់កុងត្រូលចម្រុះត្រួតពិនិត្យយានយន្តគ្រប់ប្រភេទត្រង់ចំណុចឡើងទូលទើបធ្វើឲ្យរថយន្តគាត់ឈប់នៅចំណុចឡើងទួលទើបបណ្តាលឲ្យរថយន្តគាត់រយ៉ែថយក្រោយធ្លាក់ប្រឡាយដូច្នេះ។

លោកបានបន្តទៀតថា រថយន្តគាត់ម៉ាកហីុយានដាយ ពណ៍ស លាយក្រហម ពាក់ស្លាកលេខភ្នំពេញ3B.0969 ចំណុះ៥តោនបើកបរពីលិចទៅកើតដោយផ្ទុកគ្រឿងសំណង់នឹងសម្ភារ:រថយន្តពេញមួយរថយន្តមកពីភ្នំពេញទៅខេត្តរតនគិរី។

រីឯរថយន្តនោះក៍ដាច់កាលេទើបបណ្តាលឲ្យរយ៉ែថយក្រោយធ្លាក់ប្រឡាយខាងឆ្វេងរងនៅការខូចខាតបែកកញ្្ចក់និងកំពិតជញ្ជាំងតែបន្តិចបន្តួចប៉ុណ្ណោះ ចំណែកសមត្ថកិច្ចបានត្រឹមតែមកអើតមើលក៍ត្រឡប់ទៅកន្លែងវិញទុកឲ្យម្ចាស់រថយន្តដោះស្រាយដោយខ្លួនឯងព្រោះមិនបានបង្កររងគ្រោះថ្នាក់ដល់អ្នកដ៍ទៃឡើយ៕

photo_2016-11-24_15-10-15 photo_2016-11-24_15-10-03 photo_2016-11-24_15-10-08