លោកសាយណូយរ៉ា ឃាត់រថយន្ដដឹកសេះ១គ្រឿងចេញពីប្រទេសថៃបំរុងឆ្លង់ដែនទៅប្រទេសវៀតណាម

0

កំពង់ធំ លោកសាយណរ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ធំ បានដឹកនាំកម្លាំងចុះស្ទាក់ រថយន្តកូរ៉េមួយគ្រឿង ដែលមានការដឹកជញ្ជូនសត្វសេះ ចំនួនក្បាលដោយគ្មានច្បាប់អនុញ្ញាតិ នៅវេលាម៉ោង ១០យប់ ថ្ងៃទៅ២៤ ខែវិច្ឆិការ ឆ្នាំ២០១៦ ត្រង់ចំនុចទល់មុខការ៉ាសាំង តេលា ស្ថិតនៅក្នុងភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ ។

តាមការឆ្លើយបំភ្លឺរបស់តៃកុងឡាន បានឲ្យដឹងថាលោកបានបើក រថយន្ដមួយគ្រឿងដឹកសត្វសេះ ចំនួន ៤ក្បាលចេញពីប្រទេសថៃ តាមច្រកអូរបីជាន់ទឹកដីខេត្តបន្ទាយមានជ័យ ឆ្លងកាត់ខេត្តសៀមរាប តាមរយះរថយន្ត ម៉ាកហ៊ីយ៉ានដាយ ពណ៍សរ ទ្រុងពណ៍បៃតង ចំនុះ ៥តោន ពាក់ផ្លាកលេខ ភ្នំពេញ3C5766។image
សូមបញ្ជាក់ដែរថា ការដឹកជញ្ជូនសត្វសេះនេះ ត្រូវបានគេដឹងថាជាកម្មសិទ្ធរបស់ ក្រុមហ៊ុន អង្គរសុខសារិទ្ធិមានជ័យ គឺធ្វើកាដឹកជញ្ជូនដោយមិនប្រកតី ដោយលួចនាំចូលតាមច្រក អូរ៣ជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាប្រភេសេះ ប្រណាំង នាំចូលពីប្រទេសអ៊ឺរ៉ុប មានតំលៃ ១ក្បាលរាប់ម៉ឺនដុល្លា ការឃាត់រថយន្ដនេះពាក់ព័ន្ឌនិងគ្មានលិខិតបញ្ចាក់សុខភាពសត្វពីប្រទេសដែលនាំចេញ ឯកសារមិនគ្រប់គ្រាន់ ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុននាំចូល របស់លោក ជឹមសុខ ប្រធានក្រុមហ៊ុន អង្គរសុខសារិទ្ធិមានជ័យ ។image

ពាក់ព័ន្ធនិងបញ្ហានេះលោក ជឹម សុខ ប្រធានក្រុមហ៊ុន អង្គរសុខសារិទ្ធិមានជ័យ មិនបានបំភ្លឺជុំវិញការនាំចូលនេះទេ ដោយសារយើងទំនាក់ទំនងតាមទូស័ព្ទហើយលោកឆ្លើយថាជារវល់ប្រជុំលោកនិងខលមកវិញ
លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងបានបញ្ចាក់អោយដឹងថា ការឃាតរថយន្ដដឹងសេះនេះពាក់ព័ន្ធនិងគ្មានឯកសារគ្រប់គ្រាន់ ហើយជាសេះប្រភេទប្រណាំងនៅក្នុងប្រទេសអ៊ឺរ៉ុប មានតំលៃរាប់សែនដុល្លា ក្រោយពីឃាត រួចបានយកវត្ថុតាងមករក្សាទុកនៅមន្ទីរការិយាល័យពហុព្យាបាលនិងសត្វឃាត រងចាំម្ចាស់ក្រុមហ៊ុនចូលខ្លួនមកដោះស្រាយតាមនិតិវិធីច្បាប់៕
ដោយ ប៊ុន រដ្ឋា