ប្រកាស​តែងតាំង​និង​ផ្ទេរ​ភារកិច្ច​ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​តំបន់​មេ​ឡៃ​

​បន្ទាយមានជ័យ​៖ នា​រសៀល​ថ្ងៃ​ទី​០២​ខែ​មិថុនា​ឆ្នាំ​២០១៤​លោកស្រី ឃឹង សុ​វត​នី​ត្រូវបាន​រាជរដ្ឋាភិបាល​ផ្ទេរ​ភារកិច្ច​ជា​ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​តំបន់​មេ​ឡា​ជំនួស​លោក ចាន់ សា​រ៉ា បន្ទាប់​លោក​ត្រូវបាន​បញ្ចប់​ភារកិច្ច​ជា​ប្រធាន​ស្នា​កើ​ការវិល​ទៅ​កាន់​តំណែង​ដើម​នៅ​

សាលាខេត្ត​បន្ទាយមានជ័យ​។ ការប្រកាស​និង​ផ្ទេរ​ភារកិច្ច​របស់​លោកស្រី ឃឹង សុ​វត​នី ប្រធាន​ស្នាក់ការ​ច្រកទ្វារ​តំបន់​មេ​ឡៃ​មាន​ការចូលរួម​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ លោក គោ​ស៊ុម សារឿ​ត អភិបាល​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ មួយអន្លើ​ដោយ​មន្ត្រី​ពាក់​ពន្ធ័​ជាច្រើន​រូប​ទៀត​ក្នុង​ចំណុះឲ្យ​ខេត្ត​បន្ទាយមានជ័យ ។ មុន​និង​ប្រកាស​ផ្ទេរ​ភារកិច្ច​លោក​ចាន់ សា​រ៉ា អតិ​ត​ប្រធាន​ត្រួតពិនិត្យ​ច្រកទ្វារ​តំបន់​មេ​ឡៃ​បាន​អាន​របាយ​ការណ៏​ជូន​គណៈអធិបតិ​អំពី​កំណើនសេដ្ឋកិច្ច​ដែល​នាំចូ​ល​និង​ចេញ​តាម​ច្រកទ្វារ​តំបន់​មេ​ឡៃ​រយពេល​០២​ឆ្នាំ​គឺ​ចាប់តាំងពី​ឆ្នាំ​២០១១ ២០១២ និង​២០១៣  នេះ​កំណើត​ផលិតផល​កសិកម្ម​របស់​កម្ពុជា​បាន​នាំ​ចូល​បាន​ច្រើន​គួរ​ជាទី​មោទនភាព​។​ជាមួយគ្នានេះ លោក ចាន់​សា​រ៉ា បាន​ថ្លែងថា​៖​ច្រក​តំបន់​នេះ​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ជាង​ច្រក​តំបន់​បឹង​ត្រកួន​ឯ​ស្រុក​ថ្ម​ពក​ខេត្តបន្ទាយមានជ័យ ។​
   បន្ទាប់ពី​លោក​ចាន់ សា​រ៉ា បាន​អាន​របាយ​ការណ៏​ចប់ លោកស្រី ឃឹង សុ​វត​នី បាន​ទទួល​តំណែង​និង​ឡើង​ផ្តេ​ជ្ញា​ចិត្ត​ចំពោះ​អង្គពិធី​ថា​៖​លោក​ស្រី​នឹង​ខិតខំ​ដឹកនាំ​ដោយ​យកចិត្តទុកដាក់​ក្នុងនាម​ខ្លួន​ជា​ប្រធាន​ស្នាក់ការ​ច្រកទ្វារ​តំបន់ ហើយ​នៅពេល​ខាងមុខ​នេះ​លោកស្រី​បន្ត​សហការ​ជានិច្ច​ជាមួយ​ប្រទេសជិតខាង​ជាពិសេស​ប្រទេស​ថៃ ធើ្វយ៉ាងណា​បង្កើន​ផ្នែក​ទំនាក់ទំនង​ជាមួយ​គ្នា​ឲ្យបាន​ល្អ​ប្រសើរ​ដើម្បី​ជា​ប្រយោជន៏​សម្រាប់​ប្រជាព​លរ​ដ្ឋ​ទាំង​សង្ខាង ។ 
    នៅក្នុង​ឳ​កាស​ផ្ទេរ​ភារកិច្ច​នេះ​ដែរ លោក គោ​ស៊ុម សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ក្រើនរំលឹក​និង​ផ្តាំផ្ញើ​ចំពោះ​ប្រធាន​ស្នាក់ការ​ថ្មី​ឲ្យ​ចេះ​ធើ្វ​ការងារ ពោល​គឺ​កុំ​ប្រកាន់​បក្សពួក​និយម​ជាដាច់ខាត ជាងនេះទៅទៀត​មិនត្រូវ​ចូល​ជ្រេ​ត​ជ្រេ​ក​ក្នុង​កិច្ចការ​មន្ត្រី​ជំនាញ​ណាមួយ​នោះ​ឡើយ​។ 
  លោក សារឿ​ត​បាន​ថ្លែង​ទៀត​ថា​៖​ក្នុងនាម​យើង​ជា​ប្រធាន​ស្នាក់ការ​ច្រកទ្វារ​តំបន់​គឺ​ធើ្វ​ជា​អាជ្ញាកណ្តាល​និច្ច​ក្នុងនោះ​ត្រូវ​ចេះ​ដោះស្រាយ​រាល់​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ដែល​លោក​ពឹងពាក់​យើង ។          លោក​អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា​៖​ជា​ការពិត​ណាស់​បើ​យើង​ស្តាប់​តាមរ​បាយ​ការណ៏​ដែល​លោកចាន់​សារ៉ា បាន​អាន​អំ​ប៉ាញ់​មិញ​នោះ​គឺ​សេដ្ឋកិច្ច​នៅ​តំបន់​មេ​ឡៃ​នេះ​យើង​ទទួលបាន​កំណើន​ខ្ពស់​ជានិច្ច​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ទាំង​ចំណូល​ពន្ធគយ​និង​កាំកុងត្រូល ដូច្នេះ​ក្នុង​នាម​ប្រធាន​ស្នាក់ការ​ថ្មី​គប្បី​ធើ្វយ៉ាងណា​ខិតខំ​បន្ត​ឲ្យ​កំណើនសេដ្ឋកិច្ច​ប្រចាំ​នៅ​ច្រក​តំបន់​មេ​ឡៃ​នេះ មាន​កំណើន​កាន់តែ​ខ្ពស់​ជាង​មុន​ក្នុងនោះ​រាប់​បញ្ចូល​ទាំង​មន្ត្រី​ជំនាញ​ផងដែរ​ត្រូវ​ចេះ​កាត់បន្ថយ​ភាពស្មុកស្មាញ​ឲ្យបាន​ច្រើន​ដើម្បី​អូសទាញ​កំណើន​នាំចេញ​និង​ចូល​ឲ្យបាន​ខ្ពស់​នោះ​ទើប​ជា​ការប្រសើរ​។​

nora 1 nora3