រាជធានីភ្នំពេញ៖ ចោរថ្លើមធំទាំង3នាក់មានស្រឍិមានប្រុសក្នុងចំណោមបក្សពួក4នាក់ត្រូវបានសមត្តកិច្ចប៉ុស្តិ៍នគបាលឬស្សីកែវដែលដឹកនាំដោយលោក តូច គឹម សុង នាយរងប៉ុស្តិ៍ឬស្សីកែវសហការណ៍ជាមួយប្រជាការពារភូមិឃាត់ខ្លួនបានភ្លាមៗបន្ទាប់ពីក្រុមចោរថ្លើមធំទាំងនោះបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីជនរងគ្រោះនៅក្បែរប៉ុស្តិ៍បណ្ដាលអោយជនរងគ្រោះរងរបួសធ្ងន់។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង7និង00 នាទីយប់ថ្ងៃទី3 ខែមិថុនា ឆ្នាំ2014 នៅតាមបណ្ដោយផ្លូវជាតិលេខ5ក្បែរប៉ុស្តិ៍នគបាលឬស្សីកែវ ស្ថិតក្នុង ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យ3នាក់ក្នុងចំណោមបក្សពួក4នាក់ដែលបានធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់ជនរងគ្រោះដែលកំពុងជិះម៉ូតូឌុបគ្នាត្រឡប់ចេញមកពីធ្វើការវិញត្រូវបានសមត្តកិច្ចនគបាលប៉ុស្តិ៍ឬស្សីកែវសហការណ៍ជាមួយប្រជាការពារឃាត់ខ្លួនបានភ្លាមៗនោះទី1. ឈ្មោះ ទ្រាំ តូ សីុណា ភេទប្រុស អាយុ20 ឆ្នាំស្នាក់នៅផ្ទះលេខ1605 ស្ថិតក្នុងភូមិឃ សង្កាត់ច្រាំងចំរេះទី2 ខណ្ឌឬស្សីកែវ ដែលជាអ្នកធ្វើសកម្មភាពឆក់ ទី2. យូ សុះរ៉ា ហ្វាត ភេទប្រុស អាយុ27ឆ្នាំស្នាក់នៅផ្ទះលេខ1826 ភូមិឃ1
សង្កាត់ច្រាំងចំរេះទី2ជាអ្នកបិតគូថ និងទី3.ឈ្មោះ សេត សម្រស់ ភេទស្រី អាយុ20 ឆ្នាំស្នាក់នៅផ្ទះលេខ2059 ភូមិឃ2 សង្កាត់ច្រាំងចំរេះទី2 ខណ្ឌស្សីកែវ ចាំម៉ូតូចំនួន2គ្រឿងដែលជនសង្ស័យធ្វើសកម្មភាពឆក់ហើយត្រូវបានសមត្តកិច្ចយកបាននោះម៉ាក់សង់សេ125 ពណ៍ខ្មៅ សេរីឆ្នាំ2014 ពាក់ស្លាកលេខភ្នំពេញ 1AF-6330 និង1គ្រឿងទៀតម៉ាក់សង់សេ125 ពណ៍ខ្មៅ
សេរីឆ្នាំ2012 ពាក់ស្លាកលេខភ្នពេញ1BD-7132។ ចំណែកជនរងគ្រោះដែលត្រូវបានក្រុមចោរថ្លើមធំឆក់ទូរស័ព្ទដៃមិនបានសម្រេចដែលកំពុងឌុបគ្នាត្រឡប់ចេញពីធ្វើការទាំង2នាក់នោះទី1. ឈ្មោះ ហេង ធារី ភេទស្រី អាយុ23ឆ្នាំ ស្នាក់នៅផ្ទះលេខ889 ក្រុមទី5 ភូមិមិត្តភាព សង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ ជាអ្នកឌុបចំណែកអ្នករួមដំណើរទី2. ឈ្មោះ តាំង ស្រស ភេទស្រី
អាយុ23 ឆ្នាំស្នាក់នៅផ្ទអលេខ217 ក្រុមទី1 ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ6 ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ចំណែកម៉ូតូជនរងគ្រោះម៉ាក់ស្មាក់វី ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 1AR-3041 ។ បើតាមប្រភពព័តមានបានអោយដឹងថា៖ នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជីះម៉ូតូឌុបគ្នា2នាក់ជាមួយមិត្តភ័ក្តត្រឡប់ទៅផ្ទះក្នុងទិសដៅពី ត្បូងទៅជើងលុះ
មកដល់ចំណុចកើតហេតុជនរងគ្រោះដែកកំពុងអង្គុយនៅពីក្រោយកំពុងនិយាយទូរស័ព្ទពេលនិយាយរួចជនរងគ្រោះក៍បានដាក់ទូរស័ព្ទចូលក្នុងហោប៉ៅវិញស្រាប់តែមានជនសង្ស័យ2នាក់បានជិះម៉ូតូមកពីក្រោយក្នុងទិសដៅស្របទិសគ្នាបានឆក់ទូរស័ព្ទដៃម៉ាក់សាំមសុងរបស់ជនរងគ្រោះបណ្ដាលអោយជនរងគ្រោះដួលម៉ូតូ ចំណែកជនសង្ស័យដែលបានធ្វើ
សកម្មភាពឆក់ក៍បានដួលម៉ូតូធ្លាក់ជនសង្ស័យនៅនិងកន្លែងហើយជនសង្ស័យដែលជាអ្នកឌុបបានព្យាយាមបើករត់គេចតែត្រូវបានជនរងគ្រោះស្រែកថាចោរៗ អោយគេជួយពេលនោះសមត្តកិច្ចប៉ុស្តិ៍ឬស្សីកែវសហការណ៍ជាមួយប្រជាការពារភូមិដែលកំពុងតែជីះល្បាតនៅក្នុងមូលដ្ធានក៍បានដេញចាប់ហើយជនសង្ស័យក៍បានផ្ដួលម៉ូតូចោលរត់គេចខ្លួនបាត់ទៅចំណែក
ជនសង្ស័យម្នាកទៀតពេលដែលបក្សពួករបស់ខ្លួនរត់គេចខ្លួនបាត់ហើយនោះក៍បានរត់ឡើងម៉ូតូមួយគ្រឿងទៀតដែលជាបក្សពួកចាំបិតគូថពីក្រោយឌុបគ្នា2នាក់ពេលដែលជនសង្ស័យរូបនោះឡើងជីះម៉ុតូមួយគ្រឿងទៀតនោះស្រាប់តែចៃដន្នអ្វីម៉ូតូនោះបានដួលហើយត្រូវបានប៉ូលីសប៉ុស្តិ៍ឬស្សីកែវសហការជាមួយប្រជាការពារភូមិឃាត់ខ្លួនបានចំនួន3នាក់តែម្ដង។ ជនសង្ស័យក្នុងចំណោមបក្សពួក4នាក់នោះត្រូវបាននគបាលប៉ុស្តិ៍ឬស្សីកែវកសាងសុំណុំរឿងទៅកាន់អធិការដ្ធាននគបាលខណ្ឌឬស្សីកែចាប់ការតាមផ្លូវច្បាប់៕