អភិបាលក្រុងព្រះសីហនុថានឹងចាត់វិធានការណ៏ក្តៅចំពោះម្ចាស់គំនរអេតចាយនៅទំនប់រលកនិងការចតរថយន្តតាមចិញ្ចើមផ្លូវនាំអោយខូចសោភណ្ឌភាពក្រុង

0

ខេត្តព្រះសីហនុ៖ផ្លូវស្របតាមបណ្តោយមាត់សមុទ្រពីកំពង់ផែស្វយត័ក្រុងខេត្តព្រះសីហនុឆ្ពោះទៅស្រុកស្ទឹងហាវ ស្ដិតក្នុងភូមិទំនប់រលក សង្កាត់១ ក្រុងព្រះសីហនុ ត្រូវបានអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវនេះសំដែងការត្អូញត្អែរគ្រប់ៗគ្នា។%e1%9e%91%e1%9e%b7%e1%9e%8a%e1%9f%92%e1%9e%8b%e1%9e%97%e1%9e%b6%e1%9e%96%e1%9e%95%e1%9f%92%e1%9e%9b%e1%9e%bc%e1%9e%9c%e1%9e%91%e1%9f%86%e1%9e%93%e1%9e%94%e1%9f%8b%e1%9e%9a%e1%9e%9b%e1%9e%80-6

ត្អូញត្អែរដោយសារតែផ្លូវនេះត្រូវបានគេយកទៅធ្វើជាកន្លែងចតរថយន្តដឹកទំនិញធំៗបន្តកន្ទុយគ្នាពេញតាមចិញ្ចើមផ្លូវមុនពេលចូលទៅដឹកឥវ៉ាន់នៅកំពង់ផែរបស់លោក ឧកញ៉ា សូ ជុងហួ និងយកធ្វើជាកន្លែងដាក់សម្ភារៈអេតចាយរបស់ថៅកែអេតចាយល្បីឈ្មោះម្នាក់ យ៉ាងអានាធិបតេយ្យ។%e1%9e%91%e1%9e%b7%e1%9e%8a%e1%9f%92%e1%9e%8b%e1%9e%97%e1%9e%b6%e1%9e%96%e1%9e%95%e1%9f%92%e1%9e%9b%e1%9e%bc%e1%9e%9c%e1%9e%91%e1%9f%86%e1%9e%93%e1%9e%94%e1%9f%8b%e1%9e%9a%e1%9e%9b%e1%9e%80-5

បញ្ហានេះបានធ្វើអោយផ្លូវដែលតូចស្រាប់ផងនោះកាន់តែរួមតូចថែមមួយកំរិតទៀតនិងកកស្ទះចរាចរណ៏ជារៀងរាល់ថ្ងៃជាពិសេសសោភណ្ឌភាពក្រុងតំបន់នេះត្រូវបានបំផ្លាញស្ទើរទាំងស្រុង។

គួរបញ្ជាក់ថានៅតាមចិញ្ចើមផ្លូវនេះក្រៅពីការចតរថយន្តធំ ,ការដាក់គំនរអេតចាយ ក៏មានការយកសំរាមមកគរទុកចោលយ៉ាងរាយប៉ាយនិងដាក់តាំងលក់ឥវ៉ាន់អានាធិបតេយ្យផងដែរ។%e1%9e%91%e1%9e%b7%e1%9e%8a%e1%9f%92%e1%9e%8b%e1%9e%97%e1%9e%b6%e1%9e%96%e1%9e%95%e1%9f%92%e1%9e%9b%e1%9e%bc%e1%9e%9c%e1%9e%91%e1%9f%86%e1%9e%93%e1%9e%94%e1%9f%8b%e1%9e%9a%e1%9e%9b%e1%9e%80-4

បញ្ហានេះ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុបានបញ្ជាក់ថានៅសប្តាហិ៏នេះនឹងរៀបចំសណ្តាប់ផ្លូវអោយបានល្អប្រសើរឡើងវិញដោយមិនអនុញ្ញាតអោយរថយន្តដឹកទំនិញធុនធំទាំងនោះនៅបន្តចតរងចាំដឹកឥវ៉ាន់លើចញ្ចើមផ្លូវនេះទៀតឡើយ។

ចំពោះគំនរអេតចាយទាំងនោះបើមិនរើចេញអោយអស់ទេរដ្ឋបាលក្រុងនឹងចាត់វិធានការណ៏ក្តៅដោយដឹកជញ្ជូនទុកយកមករក្សាទុកម្តុំ។

គួររំលឹកថាករណីខាងលើនេះមិនមែនជារឿងថ្មីទេគឺជារឿងដដែលៗបាននឹងបន្តកើតឡើងរាប់ឆ្នាំទៅហើយ។%e1%9e%91%e1%9e%b7%e1%9e%8a%e1%9f%92%e1%9e%8b%e1%9e%97%e1%9e%b6%e1%9e%96%e1%9e%95%e1%9f%92%e1%9e%9b%e1%9e%bc%e1%9e%9c%e1%9e%91%e1%9f%86%e1%9e%93%e1%9e%94%e1%9f%8b%e1%9e%9a%e1%9e%9b%e1%9e%80-2

បញ្ហានេះអាជ្ញាធរខេត្ត ក្រុងក៏ធ្លាប់បានចុះណែនាំជាច្រើនលើកច្រើនសារមកហើយដែរតែហាក់មិនទាន់ឃើញមានប្រសិទ្ធភាពសោះជាពិសេសម្ចាស់ទីតាំងអេតចាយ។img_3912

លោក អ៊ី សុខឡេង អភិបាលក្រុងបន្ថែមថាចាប់ពីពេលនេះតទៅយានយន្តទាំងអស់មិនអនុញ្ញាតអោយយកផ្លូវធ្វើចំណតទៀតឡើយ។ពោលគឺយានយន្តទាំងអស់ត្រូវតែចូលចតក្នុងចំណតអោយបានត្រឹមត្រូវ។img_3909

មួយវិញទៀតចំពោះផ្លូវជាតិលេខ៤ចំណុចឃ្លាំងលើ មុខរោងចក្រស្រាបៀរអង្គរគឺមិនអនុញ្ញាតអោយដាក់គ្រឿងចក្រពាសពេញចិញ្ចើមផ្លូវទៀតឡើយរួមទាំងរថយន្តដឹកទំនិញផងដែរព្រោះទីតាំងនេះជាច្រកដែលភ្ញៀវចូលមកលេងក្រុង។លោក អភិបាលក្រុងស្នើអោយផ្នែកពាក់ពន្ធ័ត្រូវចូលរួមអនុវត្តអោយមានប្រសិទ្ធភាពខ្ពស់៕img_3863 img_3862 img_3861 img_3845 img_3829 img_3825 img_3823 img_3820photo_2016-11-28_09-16-14