ព្រះវិហារ៖ រថយន្ដក្រុងលោតឆ័ត្រអស់់លក្ខរបស់ ឯកជនមួយគ្រឿងពណ៌ស លាយបៃតងខ្ចីដឹកភ្ញៀវពីខេត្តព្រះវិហារ ទៅ ភ្នំពេញជើងពេលយប់លួចបង្កប់ដឹកឈើ ត្រូវកំលាំងរដ្ឋបាល
ព្រៃឈើផ្នែករវៀងចុះបង្ក្រាបកាលពីវេម៉ោង០៩:៤៥នាទីយប់ថ្ងៃ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៦ នៅផ្នែករវៀង។
លោកស៊ុំ សុីវត្ថា នាយផ្នែករវៀងបានឲដឹងថា ក្រោយទទួលបានដំណឹងរាយការមកថាមានរថយន្ដក្រុងដឹកឈើចេញពីខេត្តព្រះវិហារ ឆ្លងកាត់តាមដងផ្លូវជាតិលេខ៦២ លោកបានដាក់កំលាំងនៅមុខផ្នែករវៀងនិងមានការសហការជាមួយក្រុមអ្នកសារព័ត៌ចុះបង្ក្រាប់បានរថយន្ដក្រុងខាងលើនោះបានតែម្ដង ហើយត្រួតពិនិត្យឃើញមានទ្វារ ប្រមាណ១៥សន្លឹក ឈើប្រណិតប្រមាណប្របាណ១០ដុំ ឈើចម្រៀកប្រមាណជាងមួយម៉ែតគូប ក្រោយពីត្រួតពិនិត្យរួច លោកបានរាយការណ៍ទៅលោក ពឹង ទ្រីដា ប្រធានមន្ទីកសិកម្ម បានជ្រាបនៅករណីខាងលើនោះ។ដោយមានការយកចិត្តខ្ពស់ពីប្រធានមន្ទីលោកបានចុះមកត្រួតពិនិត្យផ្ទាល់ ហើយបាន បញ្ជាឲឃាត់រថយន្ដក្រុងខាងលើនៅផ្នែករវៀងដើម្បីចងក្រងទៅតាមនិតិវិធី។
សូមបញ្ជាក់ផងដែលថារថយន្ដក្រុងបច្ចុប្បន្នមួយចំនួនកំពង់ដឹកឈើប្រណិត និងសិប្បកម្មកែច្នៃខុសច្បាប់ជាច្រើនដោយសំអាង ថាជារថយន្ដក្រុងទើបមិនខ្លាចអំពីច្បាប់នោះឡើយ។ កន្លងមកមានការឃាត់សួរនាំរួចបានត្រូវដោះលែងទៅវិញ ដូចជារថយន្ដខាងលើនោះ រត់ឆ្លងកាត់ជាច្រើនស្រុកតែសម្ថកិច្ចត្រួតពិនិត្យរួចដោះលែងដោយថ្នូនិងអ្វីមួយ ឬ ខ្សែរម្ចាស់រថយន្ដមានឥដ្ឋធិពុល ទើបមិនមានការចុះបង្ក្រាប តែត្រូវអស់លក្ខ័ចំ កំដាប់ដៃដែកលោក ស៊ុំ សុីវត្ថា នាយផ្នែករវៀងហើយ ប្រហែលជាយ៉ាប់រើបន្តិចហើយមើលទៅ ព្រោះលោកជាមន្តី្រគុំរូនៅក្នុងរដ្ឋបាលព្រៃឈើព្រះវិហារ ទើបនិងប្រកាស់ថ្មីនេះផង ហើយរថយន្ដក្រុងខាងលើនោះជារថយន្ដឯកជនមិនមែនជារបស់ក្រុមហ៑ុនណាមួយនោះទេ ៕
មាន វណ្ណតារា