ភ្នំពេញ៖ នារីរកស៊ីផ្លូវភេទម្នាក់បានធ្លាក់ពីលើផ្ទះជាន់ទី២បណ្ដាលអោយរងរបួសធ្ងន់។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៥០នាទីព្រឹកថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៤នៅចំណុចតាមផ្លូវទន្លេមេគង្គស្ថិតក្នុងក្រុមទី៧ភូមិ៣សង្កាត់ជ្រោយចង្វាខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។
នារីរងគ្រោះដែលបានធ្លាក់ពីលើផ្ទះជាន់ទី២បណ្ដាលអោយរងរបួសនោះឈ្មោះស្រីលក្ខភេទស្រីអាយុ១៨ឆ្នាំស្នាក់នៅមិនពិតប្រាកដមុខរបរបំរើផ្លូវភេទមានស្រុកកំណើតនៅភូមិក្ដីចាស់សង្កាត់បាក់ខែងលើខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។
បើតាមការរៀបរាប់ពីនារីរងគ្រោះបានអោយដឹងថាះមុនពេលកើតហេតុកាលពីវេលាម៉ោង១និង០០នាទីរំលងអធ្រាតឈានចូលថ្ងៃទី0៤ខែមុថុនាឆ្នាំ២០១៤មានជនជាតិបារាំងម្នាក់ឈ្មោះដេវិឌភេទប្រុសអាយុប្រហែល៣៣ឆ្នាំបានហៅនាងអោយទៅដេកជាមួយក្នុងតម្លៃ៥០ដុល្លារនាងក៏បានយល់ព្រមទៅលុះព្រឹកឡើងជនជាតិបរទេសរូបនោះបានអោយលុយ
នាងហើយអោយនាងត្រឡប់ទៅផ្ទះវិញពេលដែលនាងបើទ្វាដើរចេញពីក្នុងបន្ទប់បំរុងនឹងត្រឡប់ទៅផ្ទះវិញដោយមេឃមិនទានភ្លឺផងនោះនាងបានដើរទៅឈរនៅមុខរ៉ង់ដាស្រាប់តែពេលនោះនាងហាក់ដូចជាវិលមុខអស់កម្លាំងខ្លាំងពេកក៏ធ្លាក់
មកក្រោមតែម្ដង។ពេលដែលឃើញនារីរងគ្រោះធ្លាក់ពីលើផ្ទះជាន់ទី២មកនោះប្រជាពលរដ្ធនិងម្ចាស់ផ្ទះក៏បានហៅរថយន្ដសង្គ្រោះដឹកនារីរងគ្រោះយកទៅមន្ទីពេទ្យឯកជនតែម្ដងទៅ។បើតាមការសនិដ្ថានរបស់សមត្ថកិចបានអោយដឹងថានារីរងគ្រោះប្រហែលជាធ្លាប់ប្រើប្រាសគ្រឿងញៀនទៀតផង៕