ប្រកែកគ្នាពីរឿងគ្រោៈថ្នាក់ចរាចរជាមួយប្រពន្ធ មន្ត្រីយោធាម្នាក់គិតខ្លី ដាច់ចិត្តយកកាំភ្លើងបាញ់សម្លាប់ខ្លួនឯង

0

ខេត្តកំពង់ស្ពឺ ៖បុរសជាមន្ត្រីយោធាពាក់សក្តិ៣ម្នាក់បានគិតខ្លីសម្រេចចិត្តខុសយ៉ាងធ្ងន់ដោយទាញយកកាំភ្លើងបាញ់សម្លាប់ខ្លួនកាលពីវេលាទាបភ្លឺ ថ្ងៃទី ២៨ ខែវិច្ឆិកា

img_20161128_124754ឆ្នាំ២០១៦នេះ បន្ទាប់ពីបានប្រកែកទំនាស់ពាក្យសម្តីជាមួយប្រពន្ធអំពីដំណើររឿងគ្រោះថ្នាក់ចរាចរណ៍នៅខេត្តសៀមរាមក្នុងពេលដើរលេង ហើយការជជែកវែកញែកគ្នានេៈគឺតាំពីព្រឹកម្លេៈ ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់កាលពីវេលាម៉ោងប្រមាណជាង ៣ទៀបភ្លឺ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចរោងមាន់ ស្ថិតនៅភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
មន្ត្រីមូលដ្ឋានបានថា ជនរងគ្រោះឈ្មោះ ម៉ាក់ គឹមហាក់ ភេទប្រុស អាយុ៤៩ឆ្នាំ ជាយោធាអង្អភាពឃ្លាំងគ្រាប់ K82 ឋានន្តរសក្តិ អនុសេនីយ៍ឯក  រស់នៅភូមិឃុំខាងលើ ប្រពន្ធឈ្មោះ ហេង គីមអេង អាយុ៤២ឆ្នាំ ។ ប្រភពបន្តថា ជនរងគ្រោះបានប្រើកាំភ្លើងខ្លីម៉ាក កា៥៩ បាញ់ខ្លួនឯងចំក្រោមគុំត្រចៀក១គ្រាប់បណ្ដាលឲ្យស្លាប់នៅលើគ្រែដេកភ្លាមៗ ។
បច្ចុប្បន្នកំពុងតែចុះធ្វើការស៊ើប
អង្កេតលើករណីខាងលើនេះឱ្យបានច្បាស់លាស់ ៕

img_20161128_124754