គុដ្ឋលោកមួយខ្នងត្រូវបានអគីភ័យឆាបឆេះដោយមិនដឹងមូលហតុ

0

ដោយ មាន វណ្ណតារា

ព្រះវិហារ៖ នៅរសៀលម៉ោង ០១ .១៥នាទីអគ្គីភ័យមួយបានឆាបឆេះគុដ្ឋព្រះសង្ឃ័១ខ្នងយ៉ាងសន្ធោសន្ធៅ ដោយគ្មានមូលហតុ កាលពីថ្ងៃទី២៨ ខែវិច្ឆការ ឆ្នាំ២០១៦ ស្ថិតនៅក្នុងវត្ត សុវណ្ណគីរី(ហៅវត្តភ្នំដែក) photo_2016-11-28_17-23-01
តាមប្រភពពត៍មានពីកន្លែងកើតហេតុបានឲដឹងថា នៅវេលាម៉ោង ០១.១៥នាទីមានភ្លើងឆេះគុដ្ឋលោកតា ឈ្មោះ កែវ លាញ់ គង់នៅពីរអង្គជាមួយនេនតូចម្នាក់ខណ:ពេលព្រះអង្គសឹង្ហហើយនេនបានចេញមកក្រៅត្រូវបានឆេះដោយគ្មានមូលហេតុ ហើយពេលឆេះនោះ ព្រះសង្សព្រះនាម កែវ លាញ់ បានសឹងនៅលើគុដ្ឋខាងក្រៅ ត្រូវបានដូនជីរត់ទៅប្រាប់ថាភ្លើងឆេះ ទើបព្រះអង្គបានឆក់យកបាន សម្ភារះមួយចំនួនដូចជា មុង ភួយ ធុង កេះ ព្រមទាំងបច្ច័យយកមកជាប់និងខ្លួន រឺឯនេនគង់ជាមួយ មិនបាននៅក្នុងគុដនោះទេ ពេលដែលត្រលប់មកវិញ ឃើញគុដ្ឋកំពង់តែឆេះយ៉ាងសន្ធោសន្ធៅទើបមិនអាចប្រមូលរបស់របរបានពេលដែលកំពុងឆេះមានរថយន្តអគ្គីភ័យស្រុករវៀង បានជួយពន្លត់ផងដែរ តែដោយសារអណ្តាតភ្លើងឆាបឆេះខ្លាំងពេក ប្រមាណជាង២ម៉ោងត្រូវបានឆាបឆេះទាំងស្រុងតែម្តង។
ព្រះសង្សព្រះនាម កែវ លាញ់បានឲដឹងថា ព្រះអង្គសឹងនៅវាលរង់ដាខាងមុខ លង់លក់មិនដឹងខ្លួនស្រាប់តែ ដូនជីមកដាសបានឃើញគុដ្ឋឆេះអណ្ដាតភ្លើងយ៉ាងសន្ធោសន្ឋៅ ព្រះអង្គបានប្រមូលសម្ភារះ មួយចំនួនខាងលើនិងត្រូវរងការខូចខាតទាំងស្រុង រួមមាន៖
អង្គ១០បេ ស្បងជីវ័រ៦ ត្រីខ២យួរ ស្កសរ១ធុង ទឹកដោះគោ៥យួរ ម៉ាសីុនត្រង់សុីន័រ១គ្រឿង សម្រាប់កាត់អុសនិងសម្ភារះមួយចំនួនទៀត។ចំនែកលោកនេនខូចខាតអស់ ស្បងជីវ័រ២ ស្បងនិងរបស់ប្រើប្រាស់បន្តិចបន្តួច។កុដ្ឋដែលរងការឆាបឆេះអស់ខាងលើនោះមានទំហំទទឹង៦ម៉ បណ្ដោយ៧ម៉ធ្វើអំពីឈើប្រកសង្ស័សី ក្រោយពីការឆាបឆេះសម្ថកិច្ចមិនទាន់បានពិនិត្យរកមូលហេតុថាឆេះបណ្ដាលមកពីអ្វីនោះទេ ៕

photo_2016-11-28_17-23-19 photo_2016-11-28_17-23-05 photo_2016-11-28_17-23-15 photo_2016-11-28_17-23-24