អាជ្ញាធរជាតិអប្សរាធ្វើពិធីប្រុងពលីចាប់បើកដំណើរការសាងសង់ ស្ពានបណ្តែតទឹកបណ្តោះអាសន្ននៅមុខប្រាសាទអង្គរវត្ត

0

សៀមរាប៖ ក្រុមការងារសាងសង់ស្ពានបណ្តែតទឹកបណ្តោះអាសន្ន ជំនួសស្ពានហាលមុខប្រាសាទអង្គរវត្តដែលគ្រោងនឹងធ្វើការជួសជុលដំណាក់កាលទី២ បានធ្វើពិធីសែនប្រុងពលីដើម្បីបើកការសាងសង់នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ ពិធីនេះធ្វើឡើងដើម្បីសុំសេចក្តីសុខ

view-2ចម្រើន បញ្ជៀសគ្រោះថ្នាក់ និងសុំម្ចាស់ទឹកដីក្នុងដំណើរការសាងសង់របស់ខ្លួន ដែលនឹងដំណើរការចាប់ពីថ្ងៃនេះតទៅ។ស្ពានបណ្តែតទឹកបណ្តោះអាសន្ននេះ នឹងចាប់ផ្តើមពីថ្ងៃទី២៨ ខែវិច្ឆិកានេះតទៅ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅខែឧសភា ឆ្នាំ២០១៧ខាងមុខ។ ពោងបណ្តែតទឹកដែលយកមកសាងសង់ជាស្ពាននៅពេលនេះ ត្រូវបាននាំយកមកពីប្រទេសកាណាដា ដែលមានការធានាគុណភាព និងសុវត្ថិភាពត្រឹមត្រូវពីក្រុមហ៊ុនរយៈពេល៥ឆ្នាំ។

សូមរំឭកថា ស្ពានហាលខាងលិចមុខប្រាសាទអង្គរវត្តនឹងផ្អាកលែងឲ្យភ្ញៀវទេសចរធ្វើដំណើរការឆ្លងកាត់ទាំងស្រុង ក្នុងអំឡុងពេលដែលស្ពាននេះកំពុងដំណើរការជួសជុលដោយសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន សហការជាមួយអាជ្ញាធរជាតិអប្សរា។ ការផ្អាកលែងឲ្យភ្ញៀវទេសចរឆ្លងកាត់ គឺដើម្បីបញ្ជៀសគ្រោះថ្នាក់ និងទុកលទ្ធភាពឲ្យក្រុមការងារជួសជុលស្ពានហាលនេះបានល្អប្រសើរ។ ក្នុងដំណាក់កាលកំពុងសាងសង់នេះ អាជ្ញាធរជាតិអប្សរាសម្រេចសាងសង់ស្ពានបណ្តែតទឹកបណ្តោះអាសន្នមួយ ដែលមានទទឹង១០ម៉ែត្រ និងបណ្តោយ២២០ម៉ែត្រ សម្រាប់ឲ្យភ្ញៀវទេសចរអាចចូលទៅទស្សនាប្រាសាទអង្គរបានតាមធម្មតា៕

asset asset-4 asset-3 top