0

ខេត្តព្រះសីហនុ៖ ដោយសារមរតក២ធ្នូនាំអោយមានជ័យជំនះថ្ងៃ៧មករា១៩៧៩និងបានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព ការអភិវឌ្ឍ ហើយពលរដ្ឋមានសិទ្ធសេរីភាពនិងរស់នៅប្រកបដោយសុខសុភមង្គលដូចសព្វថ្ងៃនេះ។ស្មារតីអង្គមិទ្ទិញប្តេជ្ញាបន្តគាំទ្រថែរក្សាមរតក២ធ្នូក្រោមការដឹកនាំរបស់គណៈបក្សប្រជាជនកម្ពុជាដើម្បីបន្តអភិវឌ្ឍប្រទេសជាតិកាន់តែរីកចំរើនថែមទៀតនិងស្វែងរកភាពសុខសាន្តជូនប្រជាពលរដ្ឋគ្រប់រូបគ្រប់កាលៈទេសៈ។

img_4077នៅព្រឹកថ្ងៃទី២៩វិច្ឆិកា២០១៦ នៅទីស្នាក់ការគណៈបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុមានប្រារព្ធពិធីអបអរសាទរពិធីមិទ្ទិញខួបអនុស្សាវរីយ៏លើកទី៣៨ទិវាកំនើតរណៈសិរ្យសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា២.ធ្នូ ១៩៧៨/២ធ្នូ២០១៦ ក្រោមអធិបតីភាព៖

ឯឧ ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តនិងជាប្រធានប្រចាំការគណៈកម្មាធិការរណសិរ្យសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជាខេត្តព្រះសីហនុ,ឯឧ សំរិទ្ធ ភុំ អនុប្រធានប្រចាំការគណៈកម្មាធិការរណសិរ្យសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជាខេត្តព្រះសីហនុ,ឯឧ លូ គឹមឈន់ ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុនិងជាប្រតិភូរាជរដ្ឋាភិបាល។

ពិធីនេះដែរក៏មានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុចូលរួមជាភ្ញៀវកិត្តិយស មន្ត្រីរាជការតាមស្ថបន័ មន្ទីរអង្គភាពជុំវិញខេត្តចំនួន៨៥០នាក់ផងដែរ។img_4051

ឯឧ សំរិទ្ធ ភុំ អនុប្រធានប្រចាំការគណៈកម្មាធិការរណសិរ្យសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជាខេត្តព្រះសីហនុថា៖ដោយសារមាន២ធ្នូទើបមានថ្ងៃ៧មករានិងមានអ្វីនៅថ្ងៃនេះ។

ដូច្នេះយើងត្រូវតែប្តេជ្ញាបន្តគាំទ្រមាគ៌ាដឹកនាំដ៍ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជានិងសាមគ្គីផ្ទៃក្នុងអោយកាន់តែរឹងមាំថែមទៀត។

ព្រោះមានតែគណបក្សប្រជាជនកម្ពុជានេះហើយដែលបានរំដោះជីវិតយើងអោយរស់រានមានជីវិតនិងមានអ្វីៗដូចសព្វថ្ងៃនេះ។

ដោយឡែក លោក ជំទាវ ហៀក ហ៊ីមុល្លី img_4088អភិបាលរងខេត្តព្រះសីហនុនិងជាសមាជឹកអចិន្ត្រៃយ៏គណៈកម្មាធិការ រណៈសិរ្យសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជាបានឡើងថ្លែងចំណាប់អារម្មណ៏ប្តេជ្ញាចិត្តនៅតែបន្តគាំទ្រនិងដឹងគុណចំពោះគុណបំណាច់ដ៏ថ្លៃថ្លារបស់រណៈសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា២ធ្នូដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះទៅជារណៈសិរ្យសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា ដែលបានរំដោះនិងបានជួយសង្គ្រោះពលរដ្ឋកម្ពុជាពីក្រញ៉ាំបិសាចនៃរបបខ្មេរក្រហមដ៏មហាឃោឃៅ៕img_4025img_4075img_4026img_4037img_4066photo_2016-11-29_15-57-54photo_2016-11-29_15-57-54