លោកឧត្តមសេនីយ៏ត្រី ជូ សារុន បើទោៈបីសន្តិសុខ សុវត្តិភាព ក្នុងខេត្តមានភាពប្រសើរមែន តែយើងជាកងកម្លាំងត្រូវមានស្មារតីទទួលខុសត្រូវឲ្យម៉ឺងម៉ាត់ជាងនេៈទៀត

0

កំពង់ស្ពឺ៖ការថ្លែងលើកឡើងនេៈបានធ្វើឡើងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្ត តួនាទីភារៈកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែ វិច្ចិកា លើកទិសដៅការងារខែ ធ្នូរ ឆ្នាំ២០១៦

img_20161130_073943 កាលព្រឹកថ្ងៃទី២៩ ខែវិច្ចិកា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដែលវត្តមាន មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរទាំង៥ មេបញ្ជាការ មេបញ្ជាការរង ក្រុង-ស្រុក ស្នាក់ការសន្តិសុខ ។បន្ទាប់ពីអនុញ្ញាតិឲ្យបណ្តាមេបញ្ជាការមូលដ្ឋាន ក្រុង-ស្រុក ស្នាក់ការសន្តិសុខ លើកឡើងពីភាពខ្លាំងភាពនិងភាពខ្សោយក្នុងការដឹកនាំរបស់ខ្លួនកន្លងមកស្តីពីការងារថែរក្សា សន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់ សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាផែនការដែលថ្នាក់លើបានដាក់ជូនសម្រាប់អនុវត្តកន្លងមកដែរ ។លោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុហត្ថខេត្តកំពង់ស្ពឺ ក្នុងនាមលោកជាមេបញ្ជាការសូមកោតសសើរចំពោៈភាពទទួលខុសត្រូវអនុវត្តតួនាទីរបស់ថ្នាក់លើនាពេលកន្លងមក ហើយបានធ្វើឲ្យកងរាជអាវុធហត្ថទទួលបានការលើកសសើរពីមជ្ឍដ្ឋានមហាជននានាជុំវិញខេត្ត ជាពិសេសបានការសសើរពីថ្នាក់ដឹកនាំផងដែរ ។ លោកមេបញ្ជាការបានបន្តទៀតថា បើទោៈបីជាការអនុវត្តកន្លងទៅទទួលបានប្រសិទ្ធិភាពការងារធំៗបន្តបន្ទាប់តែ កម្លាំងរបស់អាវុធហត្ថយើងត្រូវពង្រឹងការអនុវត្តវិន័យ ច្បាប់ អនុវត្តឲ្យម៉ឺងម៉ាត់ចាត់ការតាមច្បាប់ចំពោៈបុគ្គលដែលបំពានច្បាប់ ដោយមិនយោគយល់នោៈឡើយ ។ត្រូវបន្តចាត់បញ្ជូន នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទៅតាមផែនការរបស់ថ្នាក់លើ បន្តអប់រំចំពោៈនាយទាហានឲ្យជ្រួតជ្រាបអំពីភារៈកិច្ចក្នុងនាមយើងជាយោធាច្បាប់ ប្រឆាំងដាច់ខាតរាល់ក្រុមជនទំនើងដែលបង្កអសន្តិសុខក្នុងមូលដ្ឋាន បង្ក្រាបឲ្យខានតែបានដូចភ្លៀងរលឹមចំពោៈជនប្រើប្រាស់ ចែកចាយគ្រឿងញៀនឲ្យគ្រប់រូបភាព ដើម្បីធានាឲ្យបានការបង្កអស្ថេរភាពក្នុងសង្គម ស្រាវជ្រាវវែកមុខរាល់ជនសង្ស័យដែលត្រៀមបង្កចលាចលដែលលាក់ខ្លួននៅតាមមូលដ្ឋានរបស់យើង ៕

img_20161130_073937img_20161130_073953img_20161130_074232img_20161130_073933img_20161130_073947