ដោយ: យក្ខឡោម
ខេត្តរតនគិរី: ថ្ងៃបញ្ចប់នៃការចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៦ បុរសជនជាតិដើមភាគតិចម្នាក់ ក្រោយពីត្រឡប់មកពីចុះឈ្មោះបោះឆ្នោត ជិះម៉ូតូម្នាក់ឯង
ផ្ទុកជាតិអាកុលពេញបន្ទុក បោះពួយយ៉ាងលឿនទៅលំនៅដ្នានមើលអត់ឃើញឡានសីុញ៉ូបត់ឆ្វេងបុកគូទរថយន្តពីក្រោយយ៉ាងពេញទំហឹងបណ្តាលអោយកង់រថយន្តផ្នែកខាងឆ្វេងក្រោយមួយគ្រាប់បែក និងកាំពិតគូទ សំណាងល្អរបួសសើរស្បែក របក់មាត់បន្តិចបន្តួច ហើយប៉ះម្ចាស់រថយន្តចិត្តធម៌ មិនរករឿង ជួយចេញថ្លៃសេវ៉ាព្យាបាលនៅមន្ទីរពេទ្យរតនពិសាលនិងថ្លៃម៉ូតូឌុបទៅលំនៅឋានដោយសុវត្តិភាពជួបប្រពន្ធកូនវិញ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣នឹង៤៨នាទីរសៀលថ្ងៃទី២៩ ខែវិច្ចិកា ឆ្នាំ២០១៦ តាមកំណាត់ផ្លូវជាតិលេខ៧៨
ត្រង់ចំណុចទល់មុខវិឡាល័យសម្តេចឪ សម្តេចម៉ែ ស្ថិតក្នុងភូមិអូរកន្ទិល សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា
កាលពីវេលាម៉ោងខាងលើ គេឃើញម៉ូតូ ម៉ាកវ៉េវឆ្លាមពណ៌ខ្មៅក្បាលក្រហមអត់កាបាំង ពាក់ស្លាកលេខកំពង់ឆ្នាំង១B៩១២១ជិះដោយបុរសម្នាក់ត្រូវបានគេស្គាល់ឈ្មោះចលុង កាដៃ ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិគ្រឹង មានទីលំនៅភូមិ៣ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី មានមុខរបរជៀរជ័រកៅស៑ូ នៅភូមិទុយ ស្រុកបកែវ ខេត្តរតនគិរី។
លោក ចលុង កាដៃ បានអោយអ្នកយកព័ត៌មានដឹងថា ខណះដែលលោកជិះមកដល់កន្លែងកើតហេតុ ភ្នែកគាត់ព្រិលស្លុង មើលអ្វីលែងឃើញទាំងអស់ ស្មានមិនដល់ថាមានរថយន្តមួយគ្រឿងនៅពីមុខហើយបត់ឆ្វេងទៀតក្នុងទិសដៅស្របទិសគ្នា ក៏បានជ្រុលចាប់ហ្វ្រាំងមិនទាន់បុកតែម្តងទៅ។
តាមការឲ្យដឹងពីនគរបាលចរាចរណ៍ជើងគោកខេត្ត បានអោយដឹងថា ម្ចាស់រថយន្តកាមរីឆ្លាមដែលម៉ូតូពន្លះពីក្រោយមានឈ្មោះ សុង គា ភេទប្រុសអាយុ៥២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅទីក្រុងភ្នំពេញ
និងមានមុខរបរ (ជាមន្ត្រីនគរបាល)។ប្រភពបានបន្តថា រថយន្តម៉ាក កាមរីឆ្លាមពាក់ស្លាកលេខ ភ្នំពេញ 2i ១៩៩០ ពណ៌ទឹកប្រាក់ ក្រោយពេលកើតហេតុ មិនរំខានដល់សមត្ថកិច្ចមូលដ្ធានឬនគរបាលចរាចរណ៍ជើងគោកមិនបានធ្វើការវ៉ាស់វែងឡើយ ភាគីទាំងពីរបានសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿង៕