ខេត្តព្រះសីហនុ៖(update)ពលរដ្ឋនៅតំបន់ក្បាលឆាយមួយចំនួនសម្រេចនាំគ្នាទៅមើលទីតាំងដីដែលគណៈកម្មការខេត្តបែងចែកជូនជាថ្នូរនៃការដោះដូរចេញពីលំនៅដ្ឋាននៅទីតាំងដី៥៥ហិចតាស្ថិតក្នុងក្រុម២១ភូមិ១សង្កាត់១ក្រុងព្រះសីហនុបន្ទាប់ពីគណៈកម្មាការយកគ្រឿងចក្រទៅកាយប្រឡាយព្រហ្មកាត់តាមទីតាំងភូមិរបស់គាត់ដើម្បីជារបាំងការពារកុំអោយពលរដ្ឋចូលទៅរស់នៅបន្តទៀត។
សូមបញ្ជាក់ជូនថានៅព្រឹកថ្ងៃទី៣០វិច្ឆិកា២០១៦គណៈកម្មាការខេត្តបានយកគ្រឿងចក្រទៅកាយព្រហ្មការពារព្រៃក្បាលឆាយនៅចំណុចក្រុម២១ភូមិ១សង្កាត់១ក្រុងព្រះសីហនុ។ខណៈនោះដែរត្រូវបានពលរដ្ឋនៅទីនោះរស់នៅតំបន់នោះស្រែកទ្រហូរយំសុំអោយអាជ្ញាធរអនុគ្រោះដល់ពួកគាត់ដោយសុំរស់នៅទីតាំងដដែល។
តែបន្ទាប់ពីលោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានពន្យល់ណែនាំពួកគាត់បន្តិចក្រោយមក ពលរដ្ឋមួយចំនួនក៏បានសម្រេចទៅមើលទីតាំងដីដែលខេត្តបានត្រៀមដោះដូរជូនពួកគាត់តែមួយចំនួនទៀតនៅមិនទាន់យល់ព្រមនៅឡើយនិងសំណូមពរដល់សម្តេចតេជោសែនជួយអន្តរាគមន៍។
ជាការឆ្លើយតបចំពោះនញ្ហាខាងលើ ឯឧ ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាការរៀបចំបែងចែកដី ដែលបានដឹកនាំក្រុមការងារចុះកាយប្រឡាយព្រហ្មការពារព្រៃបានបញ្ជាក់៖ខេត្តមិនអាចអោយពលរដ្ឋបន្តរស់នៅទីតាំងដី៥៥ហិចតានវបានទេ។
មូលហេតុដែលមិនអាចអោយនៅបាន ឯឧ ស្រុនស្រ៊នអះអាងថាដើម្បីរក្សាប្រភពទឹកក្បាលឆាយសំរាប់ប្រើប្រាស់នៅទូទាំងខេត្តព្រះសីហនុទាំងមូល។
ឯឧត្តមបានអោយដឹងទៀតថា៖ពេលនេះរដ្ឋាបាលខេត្តបានរៀបចំបែងចែកដីបំរ៉ុងរួចហើយសំរាប់ជាថ្នូរជូនពលរដ្ឋដែលត្រូវដោះដូរ។
ឯកឧត្តម បញ្ជាក់បន្ថែមថា ដីដែលខេត្តត្រៀមសំរាប់ដូរនេះមួយឡូតិ៏ៗមានទំហំ៥ម៉ គុណ ២០ ម៉ សំរាប់មួយគ្រួសារ និងមានទីតាំងនៅទល់មុខទីតាំងពន្ធនាគារខេត្តព្រះសីហនុថ្មី។
ឯឧ អភិបាលរងខេត្តក័បានស្នើសុំអោយពលរដ្ឋនៅក្បាលទាំងនោះមេត្តាសហការជាមួយរដ្ឋបាលខេត្តអោយបានគ្រប់គ្នា។
ឯឧ បន្តថា ទីតាំងថ្មីនេះខេត្តគ្រោងរៀបជាភូមិគំរូនិងគ្រោងចេញបណ្ណ័កម្មសិទ្ធស្របច្បាប់ជូននៅពេលខាងមុខទៀតផង។
ឯឧ អភិបាលរងខេត្ត បានបញ្ជាក់ថា ចំពោះទីតាំងដែលបងប្អូនរស់នៅបច្ចុប្បន្ននេះខេត្តនឹងរៀបចំដាំដើមឈើឡើងវិញសំរាប់ជាប្រភពទឹកស្អាក្បាលឆាយសំរាប់ប្រើប្រាស់ទូទាំងខេត្តព្រះសីហនុ៕