ពិធីចែកអំណោយសម្ភារៈគ្រឿងឧបភោគបរិភោគ របស់មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ជូនដល់ប្រជាពលរដ្ឋក្រីក្រ

0

ព្រះវិហារ៖ នៅរសៀលថ្ងៃទី៣០ ខែវិច្ចិកា ឆ្នាំ២០១៦ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទ imageមេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងប្រតិភូអមដំណើរបានអញ្ជើញចុះសាកសួរសុខទុក្ខ និងចែកអំណោយសម្ភារៈគ្រឿងឧបភោគបរិភោគ របស់មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ជូនប្រជាពលរដ្ឋក្រីក្រចំនួន ៤០៣គ្រួសារ ក្នុងក្រុងព្រះវិហារ និងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។photo_2016-11-30_20-57-46

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍សំណេះសំណាល និងសាកសួរសុក្ខទុកដល់ប្រជាពលរដ្ឋដែលជួបការលំបាកទាំង ៤០៣គ្រួសារ ឯកឧត្តមបានបន្តថា ទោះបីអំណោយដែលបានចែកជូនដល់គ្រួសារក្រីក្រថ្ងៃនេះ មានបន្តិចបន្តួចក៏ដោយ ប៉ុន្តែក៏អាចដោះស្រាយដល់ជីវភាពបងប្អូនបានមួយគ្រាផងដែរ។ ហើយចុងក្រោយ ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមានដ៏ឧត្តុងឧត្តមរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា និងប្រតិភូអមដំណើរទាំងអស់ ដែលបានឆ្លៀតពេលដ៏មានតម្លៃចូលរួមក្នុងឱកាសនេះ។image
ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ បានមានប្រសាសន៍សំណេះសំណាល និងថ្លែងអំណរគុណចំពោះមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រះវិហារ ដែលបានរៀបចំជាអំណោយសម្ភារៈគ្រឿងឧបភោគបរិភោគ ដល់គ្រួសារក្រីក្រទាំង ៤០៣គ្រួសារនៅថ្ងៃនេះ។ ហើយឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរ និងសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចជាកាលសម្តេចទាំងទ្វេរតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក ហើយសម្តេចទាំងទ្វេមិនបណ្តោយឲ្យនរណាម្នាក់ស្លាប់ដោយគ្រោះអត់ឃ្លាននោះឡើយ។
អំណោយដែលគ្រួសារនីមួយៗទទួលបានរួមមាន៖ អង្ករ ២៥គីឡូក្រាម, មីយើង១៥កញ្ចប់, ត្រីខ០៤កំប៉ុង, ទឹកត្រី០២ដប និងថវិកា២០,០០០មុឺនរៀល៕
ដោយ មាន វណ្ណតារាimage image photo_2016-11-30_20-57-46