ខេត្តស្វាយរៀង ៖ សិស្សវិទ្យាលយ័ស្វាយរៀងវ័យ១៤ឆ្នាំស្រស់ស្អាតម្នាក់ខណៈនៅផ្ទះតែម្នាក់ឯង ត្រូវបានបុរសម្នាក់ដែលជាបីសាចតណ្ហាវ័យ៤២ឆ្នាំចូលទៅធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេច រួចវាយឲ្យសន្លប់អូសយកទៅទម្លាក់
ក្នុងទឹកស្រះខាងក្រោយផ្ទះហើយជ្រមុជទឹកប៉ុនប៉ងសម្លាប់បំបិទភស្តុតាងតែសំណាងល្អជីវិតថ្លៃត្រូវបានម្តាយនាងមកទាន់ស្រែកឆោឡោ និងភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅភូមិតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង ។បើតាមសមត្ថកិច្ចនគបាលបានឲ្យដឹងថាជនសង្ស័យឈ្មោះ ព្រំ សាវិន (ហៅភេទ) ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ចំណែកនារីរងគ្រោះឈ្មោះ ន.ស.ម.ល អាយុ១៤ឆ្នាំជា
សិស្សវិទ្យាល័យស្វាយរៀងមានទីលំនៅកន្លែងកើតហេតុខាងលើ ។ប្រភពពីមន្រ្តី នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបាសាក់ បានឲ្យដឹងទៀតថា មុនពេលកើតហេតុ គេឃើញជនសង្ស័យបានផឹកស្រា នៅតូបលក់ដូរក្នុងភូមិរហូតស្រវឹងបន្ទាប់មកក៏ដើរត្រឡប់ទៅផ្ទះវិញ ខណៈដើរដល់ផ្ទះនារីរងគ្រោះជនស្រេកឃ្លានតណ្ហាបានឃើញនាងនៅផ្ទះម្នាក់ឯងក៏ចូលទៅធ្វើសកម្មភាពចាប់រំលោភ ក៏ប៉ុន្តែនារីរងគ្រោះមិនព្រម ក៏បានរើបម្រាស់ ត្រូវជនកំណាចបានប្រើហិង្សាវាយធ្វើបាបរាង្គកាយដោយជិះសង្កត់ពីលើចាប់បោកក្បាលទៅលើដី បែកក្បាលលើគុម្ពត្រជៀកខាងស្តាំ ដាច់ផ្ទៃមុខហើយដៃម្ខាងបិតមាត់ វាយហែកអាវហែកសំពត់ ដាច់របួសសុះពេញខ្នង និងមួលភ្លៅ របួសជើងទាំងសងខាងធ្វើឲ្យនាងឈឺចាប់យ៉ាងខ្លាំងហើយជនកំណាចបានចាប់រំលោភរហូតបានសម្រេចតែម្តង ។ បន្ទាប់ពីរំលោភបានសម្រេចហើយ ជនសង្ស័យបានវាយនារីរងគ្រោះឲ្យសន្លប់ និងអូសនាងយកទៅទម្លាក់ក្នុងទឹកស្រះខាងក្រោយផ្ទះរួចច្រមុចទឹកប៉ុនប៉ងសម្លាប់បំបិតមាត់ក៏ប៉ុន្តែជីវិតថ្លៃ ពេលនោះត្រូវបានម្តាយនាងដឹកគោត្រឡប់មកផ្ទះវិញមិនឃើញកូន ឃើញតែកង់បញ្ឈរនៅខាងក្រោមផ្ទះហើយដាក់កាបូបសៀវភៅនៅក្នុងកន្ត្រកកង់ខាងមុខក៏ស្រែកហៅកូន មិនឮកូនឆ្លើយក៏ដើរទៅរកក្នុងបន្ទប់ទឹកក៏មិនឃើញក៏ស្រែកហៅទៀតថា កូនឯងកុំពួនម៉ែ ធ្វើឲ្យម៉ែភ័យ ស្រាប់តែឮកូនថ្ងូរ ហ៊ឺៗខ្សាវៗនៅក្រោយផ្ទះក៏រត់ទៅរកមើលមាត់ស្រះស្ទាបរកកូនបានប៉ះកួយដៃកូនរួចលើបីកូនចេញពីក្នុងទឹកស្រះទាំងអាក្រាតកាយកូនក៏សន្លប់ឈឹងភ័យក៏ស្រែកឆោឡោភ្ញាក់ផ្អើលដល់អ្នកជិតខាងមកជួយឃើញរបួសផ្ទៃមុខបែកក្បាល ដាច់របួសពេញខ្នងដៃជើងគួរឲ្យសង្វេកសំណាងល្អក្បាលគងលើស្មៅផុតទឹកទើបមិនស្លាប់។ពេលផ្អើលឆោឡោដោយអ្នកជិតខាងគេឃើញជនសង្ស័យរត់ចេញពីរក្រោយផ្ទះជនរងគ្រោះក៏ទូរសព្ទ័ប្តឹងសមត្ថកិច្ចរហូតដល់ម៉ោង៧និង៥០នាទីយប់សមត្ថកិច្ចមកដល់ក៏ចាប់ខ្លួនជនសង្ស័យបានខណះជនសង្សយ័ទៅពួននៅក្នុងផ្ទះរបស់ខ្លួនតែម្តង។
ផ្ទះជនសង្សយ័នៅខាងជើងផ្ទះជនរងគ្រោះចម្ងាយ៣០ម៉ែត្រប៉ុណ្ណោះគឺរបងជាប់គ្នា។
ក្រោយពេលកើតហេតុ នារីរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ដើម្បីសាកសួរ ជនសង្ស័យបានសារភាពនៅ
មុខសមត្ថកិច្ចថាខ្លួនពិតជាបានចាប់នារីរងគ្រោះរំលោភរហូតបានសម្រេចមែន និងបានវាយឲ្យសន្លប់ក៏អុសយកទៅទម្លាក់ទឹកស្រះក្រោយផ្ទះជនរងគ្រោះ ដោយស្មានថាជនរងគ្រោះស្លាប់ ទើបយកទៅទម្លាក់ទឹកបំបាត់ភស្តុតាង។នារីរងគ្រោះជាសិស្សថ្នាក់ទី១០នៃវិទ្យាល័យស្វាយរៀងបានចេញពីរៀនហើយម៉ោង៦និង៣០នាទីយប់បានទៅដល់ផ្ទះហើយអង្គុយនៅក្រមផ្ទះក៏ត្រូវជនកំណាចចាប់បិតមាត់យកទៅរំលោភតែម្តង។ហើយជនរងគ្រោះសន្លប់ចាប់ពីម៉ោង៧និង៣០នាទីយប់ថ្ងៃទី
២៩វិច្ឆិកា ២០១៦ដឹងខ្លួនវិញនៅម៉ោង៩•០០ព្រឹកថ្ងៃទី៣០វិច្ឆិកា២០១៦បច្ចុប្បន្ននារីរងគ្រោះ នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់
នៅឡើយ។ជនសង្ស័យបញ្ជូនមកការិយាលយ័ព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគបាលខេត្តដម្បីកសាងសំណុរឿងចាត់ការតាមនិតិវិធីច្បាប់ ។ស្រ្តីម្នាក់ឈ្មោះគង់ផល្លី អាយុ៤១ឆ្នាំត្រូវជាម្តាយនារីរងគ្រោះបាននិយាយទាំងទឹកភ្នែកថា គាត់ជាស្ត្រីមេម៉ាយប្តីបានស្តាប់ចោលតាំងពីកូនស្រីអាយុ២ខួបម្លេះគាត់មានតែកូនស្រីម្នាក់នេះគត់មិនគួរជួបវិបត្តិអាក្រក់ដូច្នេះសោះ
រីឯជនកំណាចមានប្រពន្ធនិងមានកូន៤នាក់ស្រី៣នាក់ហើយមានទាំងចៅទៀតផងមិនគួរមកធ្វើបាបកូនស្រីតែមួយរបស់គាត់សោះ។ស្រ្តីជាម្តាយសូមអំពាវនាវដល់រាជរដ្ឋាភិបាលនិងអង្គការសង្គមសីវិល និងសប្បុរស់ជនមេត្តាជួយដល់កូនស្រីគាត់ផងនាងមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរណាស់៕