ទូកនេសាទ១គ្រឿងបានឆេះសន្ធោ សន្ធៅ ខណ: កំពង់ចតនៅលំហរសមុទ្រ ខាងមុខឃុំថ្មសរ

0

ខេត្តកោះកុង:កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង១,០៥នាទីរសៀល មានទូកនេសាទមូយ គ្រឿង រងការឆេះយ៉ាងសន្ធោសន្ធៅ នៅចំណុចឃុំថ្មសរ ស្រុកបូរទុមimg_20161201_105146សាគរ ខេត្តកោះកុង ។តាមសេចក្តីរាយការណ៍បានអោយដឹងថាទូកនេសាទដែលឆេះនោះម្ចាស់ឈ្មោះ ចែអេង ដែលទូកកំពង់ចត បោះយុទ្ធការនៅស្ងៀមៗស្រាប់តែឆេះតែម្ដង។

ហើយការឆេះនេះត្រូវបានគេនិយាយថា បណ្ដាលមក ពី ផ្ទុះសេខ្សែរភ្លឺងអាគុយ ទើបមានការឆាបឆេះបែប នេះ ។ តែនៅពេលឆេះនោះសំណាងល្អមិនមានគ្រោះថ្នាក់ ដល់អាយុជីវិតនោះទេ។
មន្ត្រីសមត្ថកិច្ចស្រុកបូរទុមសាគរបានអោយដឹងថា ទូកដែលត្រូវបានឆាបឆេះនោះ ពុំមានខូចខាតធ្ងន់ធ្ងរ ដល់សំភារ:ខាងក្នុងនោះទេហើយក៏ពុំបានគ្រោះថ្នាក់ ដល់មនុស្សផងដែរ គ្រាន់តែឆាបឆេះមងនៅលើទូក តែប៉ុណ្ណោះ៕

img_20161201_105155img_20161201_105230