ខេត្តកោះកុង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅវេលាម៉ោង១៧ល្ងាច ថ្ងៃទី២៩ ខែវិច្ឆិការ ឆ្នាំ២០១៦ លើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលគឺឡូម៉ែ ត លេខ៦២,៦៣
ត្រង់ចំណុចផ្លូវកោងអន្ទុងអាំងធំស្ថិតក្នុងភូមិជីកមាស ឃុំអណ្ដូងទឹក ស្រុកបូរទុមសាគរ ខេត្តកោះកុង។
ក្នុងករណីនេះ បណ្តាលអោយរងរបួសធ្ងន់ទាំងសង ខាង ទាំងនាក់បើកបរម៉ូតូ ទាំងនាក់ស្មើរជើង ។
ហេតុការណ៌គ្រោះថ្នាក់ចរាចរណ៍នេះ លោកសុខ ផន អធិការស្រុកបូរទុមសាគរ បានអោយដឹងថា ម៉ូតូបើក បុកតាកុងរថយន្ត បណ្ដាលអោយមានគ្រោះថ្នាក់ និង រងរបួសធ្ងន់ទាំងសងខាងនេះ មិនមែនជាកំហុសម្ខាង នោះទេ គឺចូលរួមខុសទាំងសងខាង ។
មន្ត្រីសមត្ថកិច្ចដែលចុះទៅធ្វើអន្តរាគមន៌ភ្លាមៗនោះ បានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៌នេះបើយោងតាមកាពិនិត្យវត្ថុតាងនិងសាកសួរសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគ្រោះថ្នាក់ចរាចរណ៌ គេឃើញតាកុងរថយន្តដើរចេញពីរថយន្តរបស់ខ្លួន ឈរហៅរថយន្តមួយទៀតមកអ៊ូសរថយន្តរបស់ខ្លួន ដែរខូចនៅពាក់កណ្ដាលផ្លូវនោះ ខណ:ពេលនោះផង ដែរ មានម៉ូតូមួយគ្រឿងបើកបរដោយឈ្មោះបុល ស្រួយបុកយ៉ាងពេញទំហុឹង បណ្ដាលអោយរបួសធ្ងន់ ទាំងសងខាង ។
សមត្ថកិច្ចបានអោយដឹងទៀតថា តាកុងរថយន្តមាន ឈ្មោះផា រី អាយុ៤៥ឆ្នាំ មានទីលំនៅខេត្តកំពង់ចាម រងរបួសធ្ងន់ (បាក់ករជើងឆ្វេង). ។
ចំណែកអ្មកបើកបរម៉ូតូមានឈ្មោះ បុល ស្រួយ ភេទប,
អាយុ២៦ឆ្នាំ មានទីលំនៅភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូរទុមសាគរ ខេត្តកោះកុង រងរបួសក្បាល បើកបរម៉ូតូម៉ាកC125 ពណ៍ខ្មៅ ពាក់ ស្លាកលេខ1CU 6629ភ,ព រងការខូចខាតផ្នែកខាងមុខ។
សមត្ថកិច្ចបានឲ្យដឹងទៀតថាក្រោយកើតហេតុ អ្នករងរបួសធ្ងន់ទាំងពីនាក់សមត្ថកិច្ចបានបញ្ជូនទៅ សំរាកព្យាបាលនៅមន្ទីរពេទ្យស្រុកស្រែអំបិលចំពោះវត្ថុតាងសមត្ថកិច្ចបានយកទៅរក្សាទុក នៅអធិការដ្ឋានន គរបាលស្រុកបូរទុមសាគរដើម្បីរងចាំដោះស្រាយនៅ ពេលក្រោយ៕