មន្ត្រីសាខា​កាំកុងត្រូល ខេត្តកំពត-កែបចុះត្រួតពិនិត្យផលិតផលទំនិញខូចគុណភាពតាមផ្ទះអាជីវករ និងបន្តអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចំណីអាហារជូនដល់លោកគ្រូអ្នកគ្រូនិងសិស្សសាលាបឋមសិក្សាហ៊ុនសែនវត្តកំពតក្រុងខេត្តកំពត

0

កំពត៖ នៅព្រឹកថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៦ មន្ត្រីសាខាកាំកុងត្រូល ខេត្តកំពត -កែបសហការ ជាមួយមន្ត្រីនៃមន្ទីរ ពាណិជ្ជកម្មខេត្តកំពត បានចុះ ត្រួតពិនិត្យគុណភាព

img_20161201_113748ផលិតផលទំនិញនៅតាមផ្ទះអាជីវករ និងបន្តចុះអប់រំ ផ្សព្វផ្សាយអោយមានយល់ដឹងអំពីសុវត្ថិភាពចំណីអាហារ ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅសាលាបឋមសិក្សាហ៊ុន សែនវត្តកំពតស្ថិតនៅក្នុងសង្កាត់ អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត ។

ជាលទ្ធផលសមត្ថកិច្ច បានដកហូតនូវផលិតផល នំចំណីកញ្ចប់ ភេសជ្ជៈដែលមានលក្ខណៈខូចគុណភាព កំពិត ប៉ោង ច្រេះស៉ី និង ហួសថ្ងៃខែឆ្នាំកំណត់ការប្រើប្រាស់នៅតាមផ្ទះអាជីវករ និងនៅសាលារៀនបានមួយចំនួនផងដែរ។
នៅក្នុងឱកាសនោះមន្ត្រីជំនាញបានធ្វើបទបង្ហាញអប់រំណែនាំដល់អាជីវករ និង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សអោយបានយល់ដឹងអំពីសុវត្ថិភាព ចំណីអាហារមុននឹងជ្រើសរើស ផលិតផល ភេសជ្ជៈ ចំណីអាហារមួយមកបរិភោគ ក៏ដូច ជាការដាក់តាំងលក់។
ក្នុងនោះ៖ ប្រការដែលត្រូវយល់ដឹងត្រូវចេះពិនិត្យអោយស្គាល់ពីអស័យដ្ឋាន អ្នកទទួលខុសត្រូវលើផលិតផលមានប្រភពច្បាស់លាស់ ថ្ងៃខែឆ្នាំកំណត់នៃការប្រើប្រាស់ លិខិតអនុញ្ញាតិរបស់ស្ថាប័នមានសមត្ថកិច្ច និងសញ្ញាសុវត្ថិភាព ឫុសញ្ញាស្តង់ដារផ្សេងៗជាដើម។
ហើយប្រការដែលគួរចៀសវាង គឺហាមការប្រើប្រាស់ ផលិតផលភេសជ្ជៈនំចំណីអាហារ កំប៉ុង ការវិចខ្ចប់ដែលមានលក្ខណៈរហែក ច្រែះស៊ី ប៉ោង កំពិត ហួសថ្ងៃ ខែឆ្នាំកំណត់ ប្រើប្រាស់ ឫុគ្មានស្លាកសញ្ញាត្រឹមត្រូវ ការដាក់តាំងលក់គ្មានអនាម័យ ការដាក់តាំងលក់ជិតផលិតផលគីមី ការដាក់ផ្ទាល់ដីី ពិសេសដីធូលីហុយចូល រុយរោមជាដើម។
ហើយប្រការគួរប្រុងប្រយ័ត្នថែមទៀតនោះ គឺចំពោះផលិតផលនំចំណីអាហារទាំងឡាយណា ដែលសមត្ថកិច្ចរកឃើញថាមានការប៉ះពាល់ដល់សុខភាព ហើយមានការហាមឃាត់ ការដាក់តាំងលក់ ដែលនាំអោយប៉ះពាល់ដល់សុខភាព ឫុមានជំងឺផ្សេងៗ ដល់អ្នកហូបឬអ្នកប្រើប្រាស់ជាដើម។
ជាមួយគ្នានោះសមត្ថកិច្ចក៏បានចុះពិនិត្យអប់រំណែនាំដល់អ្នកលក់ភេសជ្ជៈ នំចំណីអាហារទាំងក្នុងនិងក្រៅបរិវេណសាលាដើម្បីបង្កើនការយល់ដឹងនិងប្រុងយ័ត្នអំពីស្លាកសញ្ញា គុណភាព ថ្ងៃខែឆ្នាំកំណត់ប្រើប្រាស់ពិសេសភេសជ្ជៈ នំចំណីសម្រាប់សិស្សផងដែរ ព្រមទាំងបានអំពាវនាវ ត្រូវចូលរួមស្វែងយល់និង អនុវត្តទាំងអស់គ្នាអំពីសុវត្ថិភាពចំណីអាហារ ។ ព្រោះការអភិវឌ្ឍទាំងធនធានមនុស្ស និង សេដ្ឋកិច្ចសង្គម គ្រួសារ អាស្រ័យពឹងផ្នែកលើប្រជាពលរដ្ឋម្នាក់ៗមាន សុខភាពល្អទើបប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនបានឆាប់រហ័ស ៕