កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ លោកវិជ្ជបណ្ឌិត អោ ប៊ុន ថេនប្រធានមន្ទីរសុខាភិបាលខេត្ត បានដឹកនាំការប្រារព្ធពិធីទិវា
ពិភពលោកប្រយុទ្ធនិងជំងឺអេដស៌ ០១ធ្នូ ២០១៦ឆ្នាំនេះបានប្រារពទ្បើងនៅក្នុងរោងចក្រស៊ីម៉ាណូមានការចូលរួមពីមន្ទីរ អង្គភាពនានាជុំវិញខេត្តនិងកម្មករ- កម្មការិនី សរុបចំនួន១១៧៥ នាក់ ។
លោកវិជ្ជបណ្ឌិត អោ ប៊ុនថេនបានលើកឡើងថា ថ្ងៃនេៈយើងបានជួបជុំគ្នាប្រារព្ធទិវាអេដស៌ ក្រោមប្រធានបទៈ ឆ្ពោៈទៅសម្រេចបាន នូវគោលដៅបញ្ឈប់ការចម្លងមេរោគអេដស៏ ឆ្នាំ២០២៥ និង(ឆាប់ធ្វើតេស្តឈាម ឆាប់ព្យាបាល ឆ្ពោះទៅបញ្ចប់អេដស៏) ជាក់ស្តែងអ្នកមេរោគអេដស៌ត្រូវបានបងប្អូនប្រជាពលរដ្ឋជាច្រើនបានយល់ ដែលនាំដល់ការកាត់បន្ថយចំនួនអ្នកឆ្លងមេរោគអេដស៌ មិនតែប៉ុណ្ណោៈថែមទាំងបំបាត់បាននៅការរើសអើងចំពោៈអ្នកផ្ទុកមេរោគអេដស៌ផងដែរនៅឆ្នាំចុងក្រោយនេៈ ។
លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា មេរោគអេដស៌ត្រូវបានយាយីមកលើពលរដ្ឋកម្ពុជាតាមរយៈនៃឆ្លងពីមួយទៅមួយគួរឲ្យព្រួយបារម្មណ៏ ហើយបញ្ហាអេដស៌នេៈផងដែរបានធ្វើឲ្យពលរដ្ឋរងគ្រោៈព្រាត់ប្រាស់ កំព្រា ម្តាយ ឪពុក កូន ដែលបានបន្សល់ទុក្ខលំបាកនេៈមកដល់សព្វថ្ងៃ ។ លោកអភិបាលបន្តថា បន្ទុកនេៈត្រូវបានរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ទាំងការបីបាច់ថែរក្សា អប់រំផ្សព្វផ្សាយរហូតពលរដ្ឋបានជ្រួតជ្រាប និងឈានទៅសម្រេចបានគោលដៅបញ្ឈប់ការឆ្លងអេដស៌ឆ្នាំ ២០២៥ខាងមុខ ។ក្នុងនោៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់បញ្ហាអ្នកជំងឺអេដស៌ ជាពិសេអប់រំជនដែលងាយរងគ្រោៈដោយសារអេដស៌ជាប្រចាំ និងគ្រប់ទីកន្លែងយ៉ាងចាំបាច់ ។
ចុងបញ្ចប់នៃកម្មវិធីក៏មានការប្រគល់ជូនអំណោយជាសំភារៈ និងថវិកាជូនដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលនិងថែទាំកុមារកំព្រាផងដែរ ៕