នុតនាង៖ជនសង្ស័យពីរនាក់ត្រូវបានកំលាំងកងរាជអាវុធហត្ថខេត្តសហការជាមួយអាវុធហត្ថក្រុងបាវិតធ្វើការឃាត់ខ្លួនដោយចោទប្រកាន់ពីបទលួចម៉ូតូនៅភូមិបាវិតកណ្តាលសង្កាត់បាវិតក្រុងបាវិតកាលពីវេលាម៉ោង៧និង១៣នាទីយប់ថ្ងៃទី២៩ខែវិច្ឆិការឆ្នាំ២០១៦។បើតាមលោកវរះសេនីយ៍ត្រីគង់កាននាយការិល័យបទល្មើសព្រហ្មទណ្ឌ័នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថាជនសង្ស័យដែលសកម្មភាពលួចម៉ូតូនេះទី១មានឈ្មោះកាវហ្វឹកថាន់ភេទប្រុសអាយុ១៦ឆ្នាំមានទីលំនៅភូមិភឿកលូស្រុកតាងបាងខេត្តតៃនិញប្រទេសវៀតណាម។និងទីពីរឈ្មោះងួនសាលីហៅចិនភេទប្រុសអាយុ២៣ឆ្នាំមានទីលំនៅភូមិបាវិតកណ្តាលសង្កាត់បាវិតក្រុងបាវិត។ប្រភពខាងលើបានបន្តទៀតថាកាលពីថ្ងៃទី២៩ខែវិច្ឆិការឆ្នាំ២០១៦វេលាម៉ោង៧និង១៣នាទីយប់ជនរងគ្រោះឈ្មោះសុខថាតភេទប្រុសអាយុ២៦ឆ្នាំរស់នៅភូមិសង្កាត់ខាងលើបានជិះម៉ូតូទៅលេងផ្ទះមិត្តភក្តិនៅភូមិបាវិតកណ្តាលសង្កាត់បាវិតខណះដែលទៅដល់បានចតម៉ូតូទុកម៉ូតូនៅខាងមុខផ្លូវចូលផ្ទះមិត្តភក្តិ ហើយបានចូលទៅជជែកគ្នាលេងនៅក្នុងផ្ទះអស់រយះពេលជិតមួយម៉ោងទើបចេញមកក្រៅវិញដោយរកម៉ូតូមិនឃើញក៏បានសង្ស័យថាមានចោរលួចបាត់។លោកវរះសេនីយត្រីបានបន្តទៀតថាជនរងគ្រោះសុខថាតក៏បានសង្ស័យទៅលើឈ្មោះងួនសាលីហៅចិនជាអ្នកយកម៉ូតូព្រោះបានឃើញងួនសាលីនេះដើរចេញពីផ្ទះមិត្តភក្តិនេះដែរហើយស្រាប់តែបាត់ម៉ូតូតែម្តង។ហើយបានតាមរកភ្លាមៗដល់មុខកាសុីណូពិភពថ្មីបានជួបបានឃើញជនសង្ស័យងួនសាលីហើយក៏បានសួរថាហែងយកម៉ូតូអញ់ទៅណា?ខណះនោះងួនសាលីប្រាប់ថាអាមួយទៀតជាអ្នកយកពេលនោះជនរងគ្រោះក៏ឃើញជនសង្ស័យដែលងួនសាលីបានបង្ហាញប្រាប់ថាជាអ្នកលួចនោះជនរងគ្រោះក៏បានស្រែកឡើងថាចោរៗប្រជាពលរដ្ឋនៅក្បែរនោះឃើញនាំគ្នាដេញចាប់គាប់ជូនមានសមត្ថកិច្ចចុះត្បាតក៏តាមចាប់បានជនសង្ស័យទាំងពីរនាក់នាំខ្លួនមកធ្វើការសួរនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត។បច្ចុប្បន្នជនសង្ស័យទាំងពីខាងលើបញ្ជួនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕