កំពង់ស្ពឺ÷ អាជ្ញាធរខេត្តបានធ្វើពិធីរំលឹកខួបអបអរខួបអនុស្សាវរីយ៏លើកទី៣៨ ទិវាថ្ងៃបង្កើតសមាគមយុវជនសាមគ្គីសង្គ្រោៈជាតិកម្ពុជា ដែលបច្ចុប្បន្នមានឈ្មោៈ សហភាពសហពន្ធ័យុវជនកម្ពុជា មានកំណើតនៅ( ២ធ្នូ ១៩៧៨- ២ធ្នូ២០១៦) នៅថ្ងៃទី០១ខែធ្នូ ឆ្នាំ២០១៦ក្នុងនោៈអាជ្ញាធរក៏បានប្រារព្ធទិវាវប្បធម៌ជាតិគ្រាដែលអង្គការយូនីស្កូ បញ្ចូលចាប៉ីដងវែងរបស់កម្ពុជា ទៅបញ្ជីបីតិភណ្ឌ័ពិភពលោកដែរ ធ្វើនៅសួនច្បារសម្តេចសង្ស ជួន ណាត ទល់មុខ ស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ដែលពិធីអបអរសាទរនោៈដែរមានវត្តមាន ការចូលរួមជាអធិបតីភាព លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត លោក គីម រិទ្ធី អនុប្រធានគណៈកម្មាការធិការកណ្តាលសហភាពសហពន្ធ័យុវជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា រួមទាំងអ្នកមុខអ្នកការមន្ត្រីរាជការ និងសជិកសមាជិកាខេត្ត ព្រះសង្ឃលោកគ្រូអ្នកគ្រូសិស្សានុសិស្សនិងមានប្រជាពលរដ្ឋចូលរួមរាប់ពាន់នាក់ទៀតផង។
ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៏លើកទី៣៨ នៃថ្ងៃកំណើត “សមាគមយុវជនសាមគ្គីសង្គ្រោៈជាតិកម្ពុជា” យើងសំឡឹងឃើញអ្នកអញ្ជើញចូលរួមក្នុងអង្គពិធីដោយក្តីញញឹមញញែមខណៈ ដែលប្រជាជនកម្ពុជាធ្លាប់ឆ្លងកាត់វាលពិឃាត់៣ឆ្នាំ៨ខែ២០ថ្ងៃ របបប្រល័យពូជសាសន៏ប៉ុលពត ហើយបានរំដោៈមកវិញដោយរណសិរ្សសាមគ្គីអភិវឌ្ឍន៏មាតុភូមិកម្ពុជា ដែលជាសមិទ្ធិផលដ៏ហាសាលរបស់បក្សប្រជាជនសព្វថ្ងៃនេៈ ។
ក្នុងឱកាសនេះ លោក វ៉ី សំណាង អភិបាលខេត្តជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ បានថ្លែងក្នុងឪកាសនោៈថា ការអបអរខួបទី៣៨ទិវា នៃថ្ងៃកំណើត “សមាគមយុវជនសាមគ្គីសង្គ្រោៈជាតិកម្ពុជា” ទាំងស្រុងនេៈដើម្បីឲ្យបងប្អូនក្មួយៗដែលជាក្មេងជំនាន់បានដឹងនិងចងចាំជានិច្ចនូវថ្ងៃប្រវត្តិសាស្រ្តនេះរបស់ ទី៣៨ទិវា នៃថ្ងៃកំណើត “សមាគមយុវជនសាមគ្គីសង្គ្រោៈជាតិកម្ពុជា”មានកំនើតតំណាលជាមួយថ្ងៃកំណើត ២ធ្នូ ជាថ្ងៃកំនើតរណសិរ្សសាមគ្គីអភិវឌ្ឍន៏មាតុភូមិកម្ពុជារបស់យើងដែលបច្ចុប្បន្នដឹកនាំដោយ លោក ហ៊ុន ម៉ានី ជាប្រធានហៅកាត់(ស.ស.ស.យ.ក) ។នៅក្នុងឪកាសនោៈមានក្រុមសិល្បៈបានសម្តែងរបាំប្រពៃណីរបស់ខេត្តកំពង់ស្ពឺ ជាពិសេសការសម្តែងភ្លេងអារក្ស ដែលជាជាប់លេខ១នៅទូទាំងប្រទេសរបស់ខេត្តកំពង់ស្ពឺ ។