ពិធីអបអរសាទរ ខួបអនុស្សាវរីយទិវា កំណើតរណសិរ្ស២ធ្នូ

0

ខេត្តកំពតខួបអនុស្សាវរីយ ទិវាកំណើតរណសិរ្ស២ធ្នូ គឺជាព្រឹត្តិការណ៍ដែលប្រជាជនកម្ពុជាយើងនៅទូទាំងប្រទេសតែងតែបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំនេះមានរយៈពេល៣៨ឆ្នាំកន្លងមកហើយ។
ដោយឡែកសម្រាប់ខេត្តកំពតកាលពីព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ ក៏បានប្រារព្ធធ្វើពិធីមិទ្ទីញនេះឡើងដើម្បី អបអរសាទរទិវាដ៏មានអត្ថន័យនេះក្រោមការនិមន្ត និងអញ្ជើញចូលពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការព្រះសង្ឃនិងប្រជាពលរដ្ឋ គ្រប់ជាន់ថ្នាក់ ក្នុងទូទាំងខេត្ត។
នៅក្នងឱកាសនោះឯកឧត្ដមចាន់-ចេស្ដាអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្ត បានអាន សន្ទរកថា សម្ដេច អគ្គមហាពញាចក្រី ហេង-សំរិន ប្រធានរដ្ឋសភា,ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិ កម្ពុជា។ នៅក្នុងសន្ទរកថា មានខ្លឹមសារជាអាទិថា៖អត្ថន័យនៃខួបអនុស្សាវរីយកំណើត រណសិរ្ស ២ធ្នូ គឺជាប្រវត្តិសាស្រ្ដ ដែលបានរំដោះ និងសង្គ្រោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ឲ្យរស់រានមានជីវិតឡើងវិញរួចផុតពីគ្រោះមហន្តរាយ និងការកាប់សម្លាប់នៃរបបកម្ពុជា ប្រជាធិបតេយ្យរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត និងបានខិតខំស្ដារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ ។ទាំងនេះដែលធ្វើឲ្យយើងទាំងអស់គ្នាចងចាំជានិច្ច និងបានចាត់ទុកថា រណសិរ្ស ២ធ្នូជាបុព្វការី ពុំអាចបំភ្លេចបាន សមនឹងទិសស្លោក ” មានថ្ងៃ២ធ្នូ ទើបមានថ្ងៃ៧មករា មានថ្ងៃ៧មករា ទើបមានអ្វីៗដូចសព្វថ្ងៃនេះ”។
នៅក្នុងសន្ទរកថា ក៏បានបន្តទៀតថា យើងប្រារព្ធពិធីនេះឡើង ក្នុងស្មារតីគោរព និងដឹងគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះវីរយុទ្ធជនយុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានធ្វើពលីកម្មដ៏ធំធេងនៅគ្រប់ សម័យកាល ដើម្បីភាពស្ថិតស្ថេរគង់វង្ស រីកចម្រើន នៃទឹកដីមាតុភូមិ និងប្រជាជន។
ពេលនេះប្រជាជនកម្ពុជាទាំងមូលជាមួយនឹងក្ដីមោទនភាពក្រៃលែងចំពោះសមិទ្ធផលទាំងឡាយលើគ្រប់វិស័យ ដែលយើងសម្រេចបាន ព្រមទាំងមានជំនឿជោគជ័យថ្មីថែមទៀតឆ្នាំខាងមុខ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងចក្ខុវិស័យវែងឆ្ងាយរបស់គណបក្សប្រជាជនកម្ពុជា តាមរយៈជម្នះរាល់ឧបសគ្គ និងការលំបាកច្រើនឥតគណនា ធ្វើឲ្យ ប្រទេសជាតិសម្រេចបានសមិទ្ធផលធំៗនិងសំខាន់ៗជាប្រវត្តិសាស្រ្ដដែលបានចាកផុតពីស្រមោលអតីតកាលដ៏សែនឈឺចាប់ និងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ លើមាគ៌ាសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយសណ្ដាប់ធ្នាប់សង្គម និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសកំណើនសេដ្ឋកិច្ចជាតិនៅក្នុងប៉ុន្នានឆ្នាំចុងក្រោយនេះ។
នៅក្នុងអង្គពិធីគណអធិបតីក៏បានជូនថវិកាមួយចំនួន ដល់និវត្តជនដែលបានចូលរួមនាឱកាសនោះផងដែរ។photo_2017-01-01_07-17-15 photo_2017-01-01_07-17-06 photo_2017-01-01_07-17-12 photo_2017-01-01_07-17-10 photo_2017-01-01_07-17-03