សៀមរាបៈ ល្បែងគ្រប់ប្រភេទកំពុងតែរីកដុៈដាលក្នុងឃុំខ្វាវ អាជ្ញាធរមិនបង្រ្កាបទុកចិញ្ចឹមឆ្នាំងបាយ ព្រោៈបច្ចុប្បន្ននេះគេសង្កេតឃើញអាជ្ញធរមូលដ្ឋានហាក់ដូចជាបើកភ្លើងខៀវឲ្យមានការបើកលេងសុីសងគ្រប់ប្រភេទនៅក្នុងឃុំខ្វាវ ក្នុងនោះរួមមានជល់មាន់.បៀ អាប៉ោង.ជាពិសេសល្បែងកន្ទុយលេខរីកដុៈដាលដូចផ្សិត លក់ដូចផ្សាត្រីដោយពុំមានការខ្លាចញញើតពីសមត្ថកិច្ចនោះឡើយ ទង្វើទាំងនេះទំនង ជាសមត្ថកិច្ចនៅក្នុងឃុំខ្វាវមួយចំនួនត្រូវថ្នាំសណ្ដំអស់ ពេលខ្លះគេសង្កេតឃើញមន្រ្ដីរាជការមួយចំនួនចូលរួមលេងល្បែង ស៊ីសង ។ផ្ទុយពីគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់ រាជរដ្ឋាភិបាលដែលបានហាមប្រាមមិនឲ្យលេងល្បែងស៊ីសងគ្រប់ប្រភេទនៅតាមបណ្ដាលភូមិ ឃុំ.ស្រុក.ខេត្ត.ទូរទាំងប្រទេស ដើម្បីឲ្យមានសុខសុវត្ថិភាព កុំឲ្យមានអំពើចារកម្ម ចោរលួច ចោរឆក់ចោរប្លន់ គ្រឿងញៀនជាដើម។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា:ក្រុមមេឆ្នោតសៀមនិងមេឆ្នោតយួនធំជាងគេនៅក្នុងឃុំខ្វាវមានឈ្មោះ១ ភាត់ និងម្នាក់ទៀតមិនស្គាល់អត្តញ្ញាណ ក្រុមមេឆ្នោតសៀមនិងមេឆ្នោតយួនបានអាងខ្នងមានខ្សែក្រាស និងមានខ្នងធំ ចាំបាច់ខ្លាចទេ ហើយពួកគេបានបង់លុយជូនសមត្ថកិច្ចមួយចំនួនទើបពួកគេហ៊ានបើកលេងល្បែងដោយចំហរ មិនខ្លាចញញើតច្បាប់។
ទាក់ទិននឹងការរិះគន់ខាងលើនេះ ការលេងល្បែងកន្ទុយលេខដុះស្លែនៅក្នុងឃុំខ្វាវនេះដែល បានធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភណ៍ពីសុវត្តិភាពរបស់ពួកគាត់នៅពេលយប់ ខ្លាចមានការឆក់.ប្លន់នៅតាមភូមិឃុំរបស់ពួកគាត់ ទាក់ទិននិងការចោតប្រលោកាន់នេៈលោកមេប៉ុស្តិ៍ខ្វាវហុក វណ្ណ ( ហៅខ្លៃ )មិនអាចទំទាក់ទំទងសុំការបំភ្លឺបានទេ តាមរយ:លេខទូរសព្ទ័ 0977506046 ពាក់ព័ន្ធទៅនឹងករណីល្បែងកន្ទុយលេខនេះឡើយមិនដឹងថាលោកមិនហ៊ានប្រឈមមុខនិងការពិតឬយ៉ាងណា?។
គួររំលឹកផងដែរថា សកម្មភាពលេងឆ្នោតល្មើសច្បាប់គ្រប់ប្រភេទ នៅក្នុងឃុំខ្វាវកើតមានជាយូណាស់មកហើយ មិនដែលឃើញសមត្ថកិច្ចមូលដ្ឋានចុះបង្ក្រាបម្ដងណាឡើយ។ទង្វើទាំងនេះហើយ ដែលធ្វើឲ្យមជ្ឍដ្ឋានទូរទៅសម្តែងការព្រួយ បារម្ភយ៉ាងខ្លាំង ពីសន្តិសុខសុវត្តិភាពរបស់ពួកគាត់ ខណៈពេលដែលមានការបើកឲ្យលេងល្បែងស៊ីសងប្រភេទ បានយ៉ាងរលូនបែបនេះ៕