កំពង់ឆ្នាំង៖ ជនសង្ស័យ៤នាក់ជាអ្នកចែកចាយ និងប្រើប្រាស់ថ្នាំញៀនត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ក្រោយពីលោកព្រះរាជអាជ្ញាសាលាដំបូងខេត្តអនុញ្ញាតិអោយឆែកឆេរផ្ទះជនស ង្ស័យ រកឃើញសំបកស្បោងចែកចាយ និងប្រើប្រាស់ថ្នាំញៀនរាប់រយកញ្ចប់រួចមក។ ការ បង្ក្រាបករណីខាងលើនេះបានធ្វើឡើងនៅម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២ ០១៤ នៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។
លោក សំ សិទ្ធី អធិការនគរបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថា៖ជនសង្ស័យទាំង ៤នាក់ដែលបានឃាត់ខ្លួននោះគឺ ១ឈ្មោះ ទុយ គឹមអឿន អាយុ២៥ឆ្នាំ ជាអ្នកចែកចាយថ្នាំ ញៀន ទើបតែចេញពីគុកពីបទចែកចាយថ្នាំញៀន រស់នៅក្នុងភូមិសង្កាត់ខាងលើ ២ឈ្មោះ វ៉ាត គឹមឈៀង អាយុ២០ឆ្នាំ ជាសិស្សវិទ្យាល័យព្រះបាទសុរាម្រឹត ស្នាក់នៅក្នុងភូមិ ទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ៣ឈ្មោះ ឆែម ថនពេជរតនា អាយុ១៩ឆ្នាំ ជាសិស្ស រស់នៅភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ជាកូនលោកប្រធានមន្ទីរម្នាក់ ៤ឈ្មោះ សេន ថា អាយុ១៧ឆ្នាំ ជាសិស្ស រស់នៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានពេល គេពួននៅលើរតផ្ទះ។
មុនពេលកើតហេតុ សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង សហការជាមួយនគរបាលគ្រឿងញៀនខេត្ត អាវុធហត្ថខេត្ត ដោយមានការសង្ស័យសមត្ថកិច្ចក៏បានសុំ ស្ត្រីជាម្ចាស់ ផ្ទះ ត្រួតពិនិត្យអ្នកស្នាក់ក្នុងផ្ទះដែលសង្ស័យខាងលើ តែត្រូវម្ចាស់ផ្ទះមិនអនុញ្ញាតិ។ បន្ទាប់ មកសមត្ថកិច្ចក៏បានរាយការណ៍ ហើយលោក យូ ទិត្យវឌ្ឍនៈ ព្រះរាជអាជ្ញាសាលាដំបូងខេត្តយកដីកាឆែកឆេរចុះមកបញ្ជារដោយផ្ទាល់។
ក្រោយពីបានឆែកឆេររួច សមត្ថកិច្ចបាន រកឃើញកញ្ចប់ស្បោងច្រកថ្នាំញៀនប្រើរួចរាប់រយកញ្ចប់ និសំភារះជក់ថ្នាំញៀនមួយចំនួន ទៀត ទូរសព្ទ័ដៃ៨គ្រឿង វិទ្យុទាក់ទងប្រើលេខនគរបាលក្រុង១គ្រឿង ម៉ូតូ២គ្រឿង។ ជនសង្ស័យទាំង៤នាក់ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុង កំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួននិងវត្ថុតាង ទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមនិតិវិធី និងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូខេត្ត ធ្វើការផ្តន្ទាទោសតាមបញ្ញត្តិច្បាប់។
ប៉ុន្តែចំពោះមុខសមត្ថកិច្ច ពួកគេទាំង៤នាក់មិនបានសារភាព និងទទួលស្គាល់នូវវត្ថុ តាងដែលសមត្ថកិច្ចបានរកឃើញនិងដកហូតនោះឡើយ៕