​ចិន​ព្រមាន​អាមេរិក ជេរប្រទេច​ជប៉ុន​ករណី​ចោទ​ចិន​ថា​បង្ក​អស្ថិរភាព​ក្នុង​តំបន់​

0

ក្រុង​សិង្ហ​បុរីៈ បន្ទាប់ពី​ទទួល​ការរិះគន់ និង​គំរាម​ធ្ងន់ៗ​ពី​អាមេរិក​ជាច្រើនលើក និង​ការ​ថ្លែង​របស់​ជប៉ុន​នៅក្នុង​ប៉ុន្មាន​ថ្ងៃ​មកនេះ ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​២​លើ​ពិភបលោក ចិន​បាន​ជេរប្រទេច​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីន​ហ្សូ អា​បេ និង​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក​ឆាក់ ហា​ហ្គែ​ល​កាលពី​ថ្ងៃ​ចន្ទ ដែល​ចោទប្រកាន់​ក្រុង​ប៉េកាំង​ពីបទ​បង្ក​អស្ថិរភាព​ជាច្រើន​ក្នុង​តំបន់ ពិសេស​ក្រោយពី​មាន​ជម្លោះ​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​ ​

នៅក្នុង​វេទិកា​សន្តិសុខ​អាស៊ី​មួយ​ក្នុងប្រទេស​សិង្ហ​បុរី លោក​ឧ​ត្ត​ម​សេនីយ៍ វ៉ាង គួ​ន​ចុង នាយរង​អគ្គសេនាធិការ​កងទ័ព​រំដោះប្រជាជន​ចិន​បាន​ប្រើ​សម្តី​ខ្លាំងៗ​រិះគន់​ជប៉ុន និង​ឆ្លើយតប​ចំពោះ​អាមេរិក ខណៈដែល​មន្ត្រីជាន់ខ្ពស់​នៃ​ប្រទេស​ទាំងពីរ​ដែល​ចូលចិត្ត​លើក​ម្តង​ហើយ​ម្តងទៀត​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នៅឯ​សន្និសីទ​នេះហើយ​ថា សម្តី​បែប​នោះ​គឺ​មិនអាច​ទទួលយកបាន​នោះឡើយ​។​ ​

លោក​ឆាក់ ហា​ហ្គែ​ល រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក កាលពី​ថ្ងៃ​សៅរ៍​បាន​ព្រមាន​ចិន​ដែលមាន​ជម្លោះ​ជាមួយ​ហ្វីលីពីន និង​វៀតណាម​ថា​ជា​ទង្វើ​បង្ក​អស្ថិរភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ កាលពី​ថ្ងៃ​សុក្រ​ក្នុង​កិច្ចសន្ទនា​មួយ​បាន​ជំរុញ​ឲ្យ​ប្រទេស​ទាំងឡាយ​គោរព​គោលការណ៍​ច្បាប់ ដែល​សម្តី​នេះ​សំដៅលើ​ក្រុង​ប៉េកាំង​។​ ​

សហរដ្ឋអាមេរិក​ប្ដេជ្ញា​ធ្វើជា​សម្ព័ន្ធមិត្ត និង​ជា​មិត្ត​នៅ​អាស៊ី លោក Hagel បាន​អំពាវនាវ​ឲ្យ​មាន​ដំណោះស្រាយ​សន្តិភាព​ក្នុង​ជម្លោះ​អន្តរជាតិ ហើយ​បាន​បញ្ចេញ​នូវ​សារ​នយោបាយ​ដ៏​គ្រោតគ្រាត​ទៅ​ឲ្យ​ប្រទេស​ចិន ដែលមាន​ប្រតិភូ​ជា​មន្ត្រីជាន់ខ្ពស់​ខាង​កងទ័ព​ទៅ​ចូលរួម​ក្នុង​វេទិកា សន្តិសុខ​នៅ​ប្រទេស​សឹង្ហ​បុរី​ដែរ​។​ ​

ក្នុងឱកាស​ថ្លែង​សុន្ទរកថា​នៅក្នុង​វេទិកា​នោះ លោក​វ៉ាង គួ​ណ​ចុង បាន​ថ្លែងថា សុន្ទរកថា​របស់លោក​ស៊ិន​ហ្សូ អា​បេ និង​លោក​ឆាក់ ហា​ហ្គែ​ល ប្រើ​សម្តី​ក្នុង​វេទិកា​គឺជា​ទង្វើ​បង្កហេតុ​មួយ​ប្រឆាំងនឹង​ប្រទេស​ចិន ហើយ​លោក​ក៏បាន​បន្ថែមថា និយាយថា ចិន​នឹង​មិនដែល​ស្វែងរក​អនុត្តរភាព និង​ការឈ្លានពាន​លើ​បរទេស​នោះឡើយ​។​

​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង បាន​សន្យាថា មិន​បង្ក​ភាពវឹកវរ​នៅ​សមុទ្រ​ចិន​ខាងត្បូង ប៉ុន្តែ​បន្ថែមថា ចិន​ក៏​នឹង​ប្រើម​ធ្យោ​បាច​ចាំបាច់​នានា ជា​ប្រតិកម្ម​តបត​ទៅនឹង​ការផ្គើន​របស់​ប្រទេស​ជាប់​ជម្លោះ នៅ​សមុទ្រ​ចិន​ផងដែរ​៕china army