ដោយ ឃិន គន្ធា
ខេត្តបន្ទាយមានជ័យ៖ ល្ងាចថ្ងៃទី១ខែធ្នូឆ្នាំ២០១៦នេះនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លោកលី សារីអភិបាលរងខេត្តបន្ទាយមានជ័យនិង
ជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និងសមាជិកសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យជាច្រើនាក់ទៀតបាននាំយកអំណោយរបស់សាខាកាកបាទក្រហមកន្ពុជាខេត្តបន្ទាយមានជ័យរួមឋវិកា២៥០.០០០រៀននិងអង្ក១៥០គីឡូ ត្រីខ ៥០កំប៉ុង មី៥កេះ សាប៊ូម្សៅ៥គីឡូក្រាម ប្រេងឆា ៥លីត្រ ទឹកត្រី១៥ដប ទឹកសីុអីុវ១៥ដម សារុង៥ ក្រមា ៥ មុង៥ ភួយ៥ កម្រាល ស៥ដុំស្ករស៥ថង់យកទៅចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន៥គ្រួសារ រួមមានគ្រួសារឈ្មោះមីកែងប្រុសអាយុ៦៥និងប្រពន្ធឈ្មោះម៉ាចអាយុ៦៤ឆ្នាំ២ឈ្មោះប៊ុនសុខអាយុ៦១ឆ្នាំ ៣ឈ្មោះអុចវិញស្រីអាយុ៦៣ឆ្នាំ ៤សឿនលីន ប្រុសអាយុ៦៨ឆ្នាំ ៥មានឈ្មោះទិនសំបូ អាយុ៦៦ឆ្នាំទាំង៥នាក់រស់នៅក្នុងភូមិកោរដ្ឋាន សង្កាត់អូអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ក្នុងការចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រទាំង៥គ្រួសារនេះលោកលី សារី មានប្រសាសន៍ថា: ក្នុងការចែកនេះមិនប្រកាន់បក្សពួករឺនិន្នាការនយោបាយប្រកាន់បក្សនេះរឺបក្សនោះឡើយឲ្យតែមេភូមិ ឃុំ និងចៅសង្កាត់រាយការណ៍មកលោកថាមានជនក្រីក្រពិតប្រាកដរស់នៅភូមិសង្កាត់ ឃុំរបស់ខ្លួននោះគឺលោកលីសារីយកអំណោយទៅចែកជូនដល់ផ្ទះទាំងអស់មិនឲ្យខ្វះមួយគ្រួសារណាឡើយ។លោកលីសារីបានបញ្ជាក់ទៀតថាការបង្កើតសាខាកាកបាទក្រហមកម្ពុជានេះគឺដើម្បីជួយដល់អ្នកក្រីក្រ ប្រជាពលរដ្ឋជួបគ្រោះថ្នាក់ធម្មជាតិដូចជា គ្រោះថ្នាក់ទឹកជំនន់ គ្រោះរាំងស្ងួត ភ្លើងឆេះផ្ទះ ប្រជាពលរដ្ឋជួបគ្រោះថ្នាក់ដោយខ្យល់កន្ត្រាក់និងគ្រោះថ្នាក់ចរាចរាចណ៍ ជនក្រីក្រ ជនគ្មានទីពឹង មេម៉ាយទុរគតជាដើម។លោកលីសារីបានមានប្រសាសន៍បន្តទៀតថាក្នុងពិធីចែកអំណោយក្នុងអាណត្តិទី៤ឆ្នាំរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យនេះបានទទួលសមិទ្ធផលសំខាន់ៗជាច្រើនដូចជាការចូលរួមដោះស្រាយនូវផលវិបាកនានារបស់ប្រជាពលរដ្ឋដែលបង្កដោយគ្រោះមហន្តរាយកន្លងមកក្នុងនោះដែរលោកលីសារីបានថ្លែងអំណគុណដល់សប្បុរសជនជាតិ និងអន្តរជាតិដែលបានចូលរួមបរិច្ចាគធនធានហិរញ្ញវត្ថុផ្ទាល់ខ្លួនជាច្រើនដើម្បីទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាក្នុងន័យលើកកម្ពស់នូវវប្បធម៌ចែករំលែក ពីគ្នាទៅវិញទៅមកផងដែរ។ប្រជាពលរដ្ឋដែលបានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាបានថ្លែងអំណរគុណដល់លោកលីសារីជាពន្ពេកដែលមានចិត្តជ្រះថ្លាដែលបានយកអំណោយមកចែកដល់ពួកគាក់ដែលកំជួបប្រទះខ្វះខាតស្បឿងអាហារក្នុងគ្រួសារយ៉ាងខ្លាំង៕