ដោយ:ឃិន គន្ធា
បន្ទាយមានជ័យ: រដូវកាលពីធីការនៃវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានមកដល់ទៀតហើយ ដោយការចាប់ផ្តើមដំបូងសម្រាប់ស្រុកថ្មពួកនិង
ស្រុកស្វាយចេក។ឱកាសនោះពលរដ្ឋ តាមរយ:មេភូមិ មេឃុំ សមាជិកក្រុមប្រឹក្សានៅមូលដ្ឋានភាគច្រើនគឺពួកគេសុំស្ថាបនាឬជួសជុលផ្លូវ,ស្រះនិងសូមអន្តរាគមន៍អោយមានទីផ្សារពិតប្រាកដនិងមានតម្លៃសមរម្យសម្រាប់កសិផល។
ឯ/ឧសួន បវរ អភិបាលខេត្តបន្ទាយមានជ័យក្នុងវេទិកានាវត្តទ្រាសឃុំទ្រាសកាលពីថ្ងៃទី១ធ្នូ ឆ្នាំ២០១៦ សម្រាបស្រុកស្វាយចេកនិងស្រុកថ្មពួកបានអានរបាយការណ៍ដ៏វែងមួយស្តីពីលទ្ធផលសម្រេចបានលើវិស័យសំខាន់ៗក្នុងឆ្នាំ២០១៦និងផែនការសកម្មភាពអាទិភាពឆ្នាំ២០១៧របស់រដ្ឋបាលខេត្តដែលរួមមានការងាររដ្ឋបាល សេដ្ឋកិច្ច សង្គមកិច្ច ជាដើម។
សូមបញ្ជាក់ថា បំណងនៃវេទិកាប្រចាំនេះដើម្បីផ្តល់ព៍ត័មានដល់ពលរដ្ឋពីសមិទ្ធផលនានាដែលក្រុមប្រឹក្សាសម្រេចបាន បញ្ហាប្រឈម ការផ្តល់ឱកាស ផ្តល់សេវា ដំណោះស្រាយនិងតាមតម្រូវការចាំបាច់។ហើយគេរំពឹងទុកថា ពលរដ្ឋនឹងយល់ដឹង ហើយចូលរួមការងារអភិវឌ្ឍន៍ ហើយជឿទុកចិត្តរដ្ឋាលខេត្តវិញ។
ក្នុងនាទីសំណួរ ចម្លើយ កិច្ចពិភាក្សាគេសង្កេតឃើញគ្មានពលរដ្ឋណាម្នាក់ក្នុងចំណោមអ្នកចូលរួមជាង៣០០នាក់ ឡើងនិយាយឬសួរបញ្ចេញមតិឡើយ។
ប៉ុន្តែគេឃើញមេភូមិ ក្រុមប្រឹក្សាឃុំស្រុក មេឃុំ អភិបាលស្រុកបានស្នើសុំ មានមតិសំណូមពរដោយអះអាងថា ជំនួសមុខអោយបំណងសេចក្តីត្រូវការតបស់ពលរដ្ឋមូលដ្ឋាន។ក្នុងនោះលើកនេះ ការស្នើសុំហេដ្ឋារចនាសម្ព័ន្ធមានជួសជុលឬស្ថាបនាផ្លូវលំ ផ្លូវជនបទផ្លូវប្រពៃណី ស្ពាន ស្រះ សាលារៀន ច្រើនជាងគេ។បន្ទាប់មកមានស្នើសុំលើសេវាដូចជាសេវាអនាម័យ ទឹកស្អាត បរិស្ថាន ព្រៃឈើ សន្តិសុខសង្គម យុត្តិធម៍ និងជាពិសេសមួយទៀតដែលចម្បងហើយជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវភាពពលរដ្ឋនិងដល់ជំនឿពួកគេលើសមត្ថិភាព លទ្ធភាពរបស់រដ្ឋបាលខេត្តនិងរាជរដ្ឋាភិបាលនោះ ក៏ត្រូវឡើង។
ជាលទ្ធផលត្រឹមដំណាក់កាលឆ្លើយតបសំណួរនិងសំណូមពរ លោកអ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត លោកសួន បវរ អភិបាលខេត្ត លោកជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកគឹម សុវណ្ណ ប្រធានមន្ទិរសាធារណ:ការនិងដឹកជញ្ជូនខេត្ត មន្ទុីរឧស្សាហកម្ម មន្ទិរពាណិជ្ជកម្ម …អភិបាលស្រុកទាំង២បានអះអាង។
ក្នុងនោះមានធានាអនុវត្តឆាប់ៗនិងអនុវត្តក្នុងផែនការមានស្រាប់។ប៉ុន្តែអំពីតម្លៃកសិផល មន្ត្រីពុំបានឆ្លើយតបនិងពន្យល់ដល់ពលរដ្ឋនិងមន្ត្រីមូលដ្ឋានវិញអោយអាចស្ងប់អារម្មណ៍និងល្មមជឿបាននោះឡើយ។
ឯ/ឧអ៊ុង អឿន បានបីទវេទិកាដោយនិយាយថា:វេទិកានេះបានបង្ហាញនូវទ្រឹស្តីដែលថា តួនាទីរបស់ក្រុមប្រឹក្សាចំពោះពលរដ្ឋនិងដើម្បីពលរដ្ឋ ព្រមទាំងលទ្ធផលសំខាន់ៗដែលរដ្ឋបាលខេត្តតស៊ូពុះពារ ជម្នះសម្ររចបានក្នុងឆ្នាំ២០១៦នេះ ដើម្បីឆ្លើយតបសេចក្តីត្រូវការចាំបាច់និងសំណូមពរពលរដ្ឋជាម្ចាស់ឆ្នោត។វេទិកាក៏រកឃើញអាទិភាពត្រូវធ្វើដើម្បីជម្រុញលើកកម្ពស់ជីវភាព សុខុមាលភាពពលរដ្ឋ។ជាងនេះទៅទៀតវាក៏ជួយអនុវត្តគោលការណីអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យដែលមានធាតុសំខាន់ៗ៨ចំណុច៕