កំពង់ស្ពឺ៖ ក្រុមការងារត្រូតពិនិត្យយានយន្តលើស ទំងន់កំណត់ ដឹកនាំដោយលោក សេង ឈួន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជួន និងជាប្រធានលេខាធិ
ការដ្ឋា នៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្ត ដឹកជញ្ជួនលើសកំណត់ បានសហការជាមួយអាជ្ញាធរដែនដី មន្ត្រី ជំនាញ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ បានឆ្មក់ចុះចាប់រថយន្តផ្ទុកលើសទំងន់ទាំងនោៈ បានចំនួន០៨ គ្រឿង នៅភូមិសាស្ត្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខណៈម្ចាស់ឡានខ្លៈចង់ច្រង៉េងច្រង៉ាងដាក់ក្រុមការងារ ។ ពេលនេៈក្រុមការងារបានរៀបចំតាមនីតិវិធី តម្រូវឲ្យរថយន្តទាំងអស់បានថ្លឹង ដើម្បីពិនិត្យ រកចំនួនដែលលើស ប៉ុន្តែរថយន្តចំនួន០៦ គ្រឿង បានប្រព្រឹត្តបទល្មើសនោៈ បែរជាបានទំលាក់អូសរបស់ខ្លួនផ្ទុយពីក្រុមការងារបានកំនត់ស្ទើទាំងអស់ យ៉ាងគឃ្លើនតាមផ្លូវសាធារណៈថែមទៀតយ៉ាងអនាធិបតេយ្យ ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមការងារនៅតែបន្តអនុវត្តតាមនីតិវិធីដដែលដោយមិនចុៈចាញ់ទង្វើទាំងនោៈឡើ ។ ដោយយោងទៅតាមការឆ្លងអនុសាសន៍ របស់លោក សេង ឈួន អនុរដ្ឋលេខាធិការក្រសួងសាធារណៈការ ក្រុមការងារនៅតែបន្តតាមនីតិវិធី ដោយបង្ខំឲ្យម្ចាស់រថយន្តទាំងអស់ លើកអុសរបស់ខ្លួន ឡើងលើរថយន្ត ហើយបើកយកទៅធ្វើការថ្លឹងទាំងអស់ ។ ករណីម្ចាស់រថយន្ត មិនគោរពតាម ក្រុមការងារនឹងអនុវត្តតាម ច្បាប់ដូចខាងក្រោម៖ ពិន័យជាប្រាក់ ,រើទនិញ និងឃាត់យានយន្តទុករយៈ ពេល១ឆ្នាំ និងដកហូតបណ្ណបើកបរព្យូរ រយៈពេល២ ឆ្នាំថែមទៀត ។ សាររបស់លោក សេង ឈួន បានបន្តថា មន្រ្តីជំនាញ នឹងអនុវត្តការងារនេះ នៅទូទាំងប្រទេស មិនថា រថយន្តរបស់អ្នកតូច ឬអ្នកធំ នោះឡើយ ដូច្នេះសូមឲ្យមានការគោរពច្បាប់ទាំងអស់គ្នា ៕