កម្លាំង(អហ)ខេត្ត ឆ្មក់ចូលបង្ក្រាបទីតាំងល្បែងកត់កន្ទុយលេខ ឃាត់ខ្លួនជនសង្ស័យ ប្រុស ស្រី ០៤នាក់ នៅស្រុកអង្គរជ័យ

0

ខេត្តកំពត៖ កម្លាំងមន្ទីរយុត្តធម៌ នៃ(អហ) ខេត្តកំពត ដឹកនាំកម្លាំងដោយលោក វរ:សេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការរង ជាប្រធានមន្ទីរយុត្តិធម៌(អ.ហ)ខេត្ត និងដោយមានការ

img_20161202_192045សម្របសម្រួលនីតិវិធីពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពត បានចុះបង្ក្រាបល្បែងស៊ីសងកន្ទុយលេខ ឈានទៅឃាត់ខ្លួនជនសង្ស័យ បាន០៤នាក់ កាលពីម៉ោង៤រសៀល ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិពោធិ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។

លោកវរ:សេនីយ៍ទោ ហែម ចាន់ដារ៉ា បានប្រាប់ឲ្យដឹងថា: ជនសង្ស័យ ០៤នាក់ រួមមាន: ១.ឈ្មោះ ហ៊ុយ រូ ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិដាស់ស្គ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត,២.ឈ្មោះ សេង សំបុក ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅភូមិស្រែសំរោង ឃុំភ្នំកុង ស្រុកអង្គរជ័យ. ខេត្តកំពត,៣.ឈ្មោះ យឹត ស៊ីវុទ្ធថា ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិស្គរទូង ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត និង ៤.ឈ្មោះ ឡុង ផាត ភេទប្រុស អាយុ៥៤ឆ្នាំ (មេកន្ទុយលេខ) រស់នៅភូមិពោធិ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។

វត្ថុតាងរឹបអូសបាន រួមមាន: បញ្ជីចាត់ការតាមនីតិវិធីច្បាប់,ទូរស័ព្ទដៃ ចំនួន០៧គ្រឿង,ប្រាក់រៀលចំនួន៥០០០០រៀល,ម៉ាស៊ីនគិតលេខ ចំនួន០៤គ្រឿង,សៀវភៅ០៣ក្បាល និងប៊ិចចំនួន០៤ដេីម។
បច្ចប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានឃាត់ និងរក្សាទុកនៅបញ្ជាការដ្ឋាន(អ.ហ)ខេត្តកំពត ដេីម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

img_20161202_192041img_20161202_192049img_20161202_192037