ខេង ឧតុតម
ខេត្តសៀមរាប៖ ក្រុមប្រតិភូ អ៊ូស៊ូណូមីញ៉ា រ៉ូតារីក្លឹប ដឹកនាំដោយ ព្រឹទ្ធាចារ្យ យ៉ាណូ តេស៊ូរ៉ូ (YANO TETSURO) អតិត អនុរដ្ឋមន្ត្រី ក្រសួង ការបរទេសជប៉ុន, ព្រះតេជ្ជគុណ ស៊ីកាដា
មីណេអូ (Ven. TSUKADA MUYNEO) នៃព្រះវិហារស្យូហ្វ៊ូគូយិ ជប៉ុន, និងវត្តមានតំណាង ជាន់ខ្ពស់ស្ថាន ទូត ជប៉ុន ប្រចាំ ព្រះរាជា ណាចក្រកម្ពុជា, បានប្រគល់រថយន្ដ ពន្លត់អគ្គីភ័យ ធនមធ្យម ដែលនាំចូល ពីប្រទេសជប៉ុន ចំនួន ៤ គ្រឿង ឲ្យកងវិស្វកម្មសម្ដេចតេជោ ហ៊ុន សែន ប្រចាំខេត្តសៀមរាប សម្រាប់ទុកប្រើប្រាស់ ក្នុងការជួយពន្លត់ និងសង្គ្រោះ ពេលមាន អគ្គីភ័យ ដែលកើតឡើង នៅខេត្តសៀមរាប ហើយរថយន្ដនេះ ក៏អាចមានលទ្ធភាព ក្នុងការបូម ទឹកស្រោច ស្រព្វ ផលដំណាំកសិកម្ម ឫស្រោចស្រព្វស្រែស្រូវផងដែរ ! តាមរយៈឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រ មណ្ឌលសៀមរាប និងលោកជំទាវ កាលពីល្ងាចថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ ម្សិលមិញ ! នៅឯសណ្ឋាគារ ស៊ីធីអង្គរ ក្រុងសៀមរាប ។
នា ឱកាសនោះឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះ គណៈ ប្រតិភូ អ៊ូស៊ូណូមីញ៉ា រ៉ូតារីក្លឹប ក៏ដូចជា ស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលជប៉ុន ! ដែលបានយកចិត្តទុកដាក់ ដល់កងកំលាំងវិស្វកម្ម របស់សម្តេចតេជោ ហ៊ុន សែន ប្រចាំខេត្តសៀមរាប ! សម្រាប់ ប្រើប្រាស់ ក្នុងការជួយពន្លត់ និងសង្គ្រោះប្រជាពលរដ្ឋ ពេលមាន អគ្គីភ័យ កើតឡើង ជាយថាហេតុណាមួយ និងជួយ ប្រជាពលរដ្ឋក្នុងការបូមទឹកបង្កបង្កើនផល នៅរដូវប្រាំងផងដែរ ៕