ប្រេស៊ីល៖ លោកប្រធានាធិបតីនៃប្រទេសប្រេស៊ីលលោក ឌីលម៉ា រូសសេហ្វ (Brazilian president Dilma Rousseff) បាននិយាយអះអាងថា ការប្រកួតបាលទាត់ពិភពលោកនឹងមានសុវត្ថិភាព ទាំងមន្ត្រី ប្រតិភូ និងកីឡាករ អំឡុងពេលនៃការប្រកួតបាល់ទាត់ពិភពលោក World Cup.។
តាំងពីដើមឆ្នាំមកម្ល៉េះ រដ្ឋាភិបាលប្រេស៊ីល បានជូនដំណឹងថា គម្រោងផែនការចំណាយ សម្រាប់ព្រឹត្តិការណ៍ថ្នាក់ពិភពលោកមួយនេះនឹងមានរហូតដល់ ៨០០លានដុល្លារអាមេរិក ទៅលើការធានាសន្តិសុខក្នុងការរៀបចំ និងរក្សាសណ្តាប់ធ្នាប់ពេលប្រកួតកីឡាបាល់ទាត់ពិភពលោក World Cup.។
ទាហាន ប៉ូលិស និងសន្តិសុខឯកជនផងចំនួន១៧០ ០០០នាក់ត្រូវបានរៀបចំសម្រាប់ព្រឹត្តិការណ៍នេះ។ លោកប្រធានាធិបតីនៃប្រទេសប្រេស៊ីលលោក ឌីលម៉ា រូសសេហ្វ (Brazilian president Dilma Rousseff) បាននិយាយអះអាងថា ក្នុងនាមប្រជាពលរដ្ឋ និងអ្នកទស្សនារបស់ប្រេស៊ីល ខ្ញុំសូមធានាថារក្សាសន្តិសុខ សុវត្ថិភាពដ៏កក់ក្តៅសម្រាប់មន្ត្រី ប្រតិភូ និងកីឡាករ កីឡាការិនី មកពីគ្រប់ទិសទីទាំងអស់។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់ពិភពលោក World Cup នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៤ ដល់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៤ ៕