គ្រោះថ្នាក់​ចរាចរណ៍​ទូកបុកទូក​លិចហើយលិចទូក​ដូចគ្នា របួស​កម្មករ​នេសាទ​២នាក់ធ្លាក់ពីលើទូក ចូលទឹក ព្រឹកឡើង សមត្ថកិច្ច​ចំរុះចេញ​ប្រតិបត្តិការទៅជួយស្រង់ទូកពីក្នុងទឹក

0

ខេត្តកែប៖ កាលពីវេលាម៉ោង៣និង៤៥នាទីទៀបភ្លឺ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦នេះ មានករណីទូកនេសាទពីរគ្រឿងបុកគ្នា នៅខាងលិចព្រះរាជដំណាក់ខេត្តកែប ប្រហែល៥០០ម៉ែត្រ

img_20161205_072337ក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប។បើតាមប្រសាសន៍ លោឧត្តមសេនីយ៍ អុីង សំអ៊ុល ស្នងការនគរបាលខេត្តកែប បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៍មានយេីង ថា ករណីបុកគ្នា លិចទូកនេះអ្នក នេសាទបង្កានេះមានទីលំនៅបច្ចុប្បន្នរស់ នៅសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែបដូចគ្នា ចំណែកឯកម្មករ៣នាក់នៅលើ ទូករងគ្រោះ មកពីឃុំក្បាលរមាស ស្រុកទឹកឈូខេត្តកំពត មានកម្មកររងគ្រោះសារុប៥នាក់។
លោកឧត្តមសេនីយ៍ស្នងការបានបន្តថា
ក្នុងករណីនេះដែរ មិនបណ្តាលឱ្យភាគីសង់ខាងរងគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។
ករណីលិចទូកនេះដែរគ្រាន់តែ ធ្វើអោយកម្មករនេសាទ២នាក់បានរងរបួសស្រាលតែប៉ុណ្ណោះ ក្នុងហេតុការ ភ្លាមៗនោះក្រុមទូកនេសាទគ្នាឯងធ្វើការសង្គ្រោះទាន់ពេលវេលា។ ក្រោយកើតហេតុនៅព្រឹកថ្ងៃទី៤ធ្នូឆ្នាំ

២០១៦នេះ កងកម្លាំង វរៈសេនាតូចលេខ៤៣០ កម្លាំង នគរបាលព្រំដែនទឹកខេត្តកែប សហការជាមួយក្រុមចំរុះនគរបាលខេត្ត ប្រចាំឆ្នេរកែប រួមជាមួយម្ចាស់ទូកទាំងពីរ បាននាំគ្នាទៅស្រង់យកទូកដែលបានលិចនោះមកដល់ច្រាំងវិញ នៅវេលាម៉ោង០៩ជាងព្រឹកមិញនេះ
ដោយមូលហេតុល្ងឹតមើលមិនឃើញដូចគ្នា ទើបភាគីសង្ខាង បានធ្វើការសម្របសម្រួល ខូចខាតគ្នាទៅវិញទៅមករាងៗខ្លួន

គួររំលឹកថា ករណីបុកទូកគ្នានេះ កើតឡើងដោយអចេតនា និងដោយសារខ្វះការប្រុងប្រយ័ត្នរៀងៗខ្លួន៕

img_20161205_072349img_20161205_072345img_20161205_072353