ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៣៦៩គ្រួសារមកពីឃុំចំនួន០៤ទទួលបានអំណោយមនុសុ្សធម៌ពីកាកបាទក្រហមកម្ពុជាសាខាខេត្ដព្រះសីហនុ

0

ឯកឧត្ដមយន្ដមីនអភិបាលនៃគណៈអភិបាលខេត្ដព្រះសីហនុនិងជាប្រធានកិត្ដិយសកាកបាទក្រហមកម្ពុជាសាខាខេត្ដព្រះសីហនុបានមានប្រសាសន៍ថា មន្ដ្រីមូលដ្ឋានត្រូវយកចិត្ដទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរ រួមទាំងការផ្ដល់សេវាសាធារណៈនិងសេវាសុខភាព។ 15253566_1029583993820383_8160989504323606920_nការលើកឡើងបែបនេះរបស់ឯកឧត្ដម នៅក្នុងកម្មវិធីចុះជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាសាខាខេត្ដជូនប្រជាពលរដ្ឋជាង ៣០០គ្រួសារ ដែលមានជីវភាពខ្វះខាត នៅស្រុកស្ទឹងហាវ នារសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦។

ឯកឧត្ដម បន្ដថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជាប្រធានកាបាទក្រហមកម្ពុជាតែងតែក្រើនរំឭកដល់មន្ដ្រីកាកបាទក្រហមទាំងអស់ ត្រូវចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋតាមមូលដ្ឋាននិងតំបន់របស់ខ្លួនឲ្យបានទាន់ពេលវេលា។អំណោយមនុស្សធម៌ថ្ងៃនេះមាន អង្ករ១បាវ មី១កេស សារ៉ុង១ ក្រមា១ និងថវិកា២ម៉ឺនរៀល។ អំណោយនេះទោះតិចតូចក្ដីក៍អាចជួយសម្រួលទុក្ខលំបាកបានមួយគ្រាដែរ។

ឯកឧត្ដម បន្ថែមថា សូមប្រជាពលរដ្ឋយើងតស៊ូប្រឹងប្រែងខិតខំរស់រួមសុខរួមទុក្ខជាមួយគ្នា ប្រសិនមានការខ្វះខាត ទុក្ខលំបាកអ្វី សូមទាក់ទងមកអាជ្ញាធម៌មូលដ្ឋាន (មេភូមិ មេឃុំ) ហើយចៀសចេញពីល្បែងស៊ីសង និងគ្រឿងញៀន។15355820_1029585030486946_4882912874680740733_n

ឯកឧត្ដមយន្ត មីនក៍បានស្នើអោយ ប្អូនៗក្មួយៗយុវជនស្ម័គ្រចិត្ដកាកបាទក្រហមកម្ពុជាអនុសាខាស្រុកទាំងអស់ត្រូវចេះ

ជួយការងារមនុស្សធម៌ក្នុងសង្គមជាច្រើនរាយការណ៍ពីចំនួនប្រជាពលរដ្ឋ ដែលមានបញ្ហាប្រឈមក្នុងជីវភាពរស់នៅ ដឹកនាំពន្យល់បង្ហាញប្រជាពលរដ្ឋឲ្យចេះធ្វើអនាម័យរស់នៅស្អាត ជួយកិច្ចការមនុស្សចាស់ជរា ពិការ បរិស្ថានល្អសុខភាពបវរគ្រួសារមានសុភមង្គល។

គួរបញ្ជាក់ដែរថាគណៈកម្មាធិការកាកបាទក្រហមកម្ពុជាសាខាខេត្ដព្រះសីហនុតែងតែបាននិងកំពុងបន្ដការចុះសួរសុខទុក្ខដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតទាំងអស់ទូទាំងខេត្ដដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ពណ៌សម្បុរឡើយជាពិសេសគឺការជួយសម្រាលទុក្ខភ្លាមតាមរយៈមន្ដ្រីមូលដ្ឋានមន្ដ្រីកាកបាទក្រហមកម្ពុជាចុះជួបសំណេះសំណាលនិងចែកជូនអំណោយមនុស្សធម៌នៅពេលដែលប្រជាពលរដ្ឋជួបគ្រោះអាសន្នដូចជាគ្រោះធម្មជាតិផ្សេងៗ។ល។15283982_1029584947153621_9019778846346018426_n

សូមរំលឹកថាកន្លងមកថ្មីៗនេះកាកបាទក្រហមសាខាខេត្តព្រះសីហនុក៍បានចុះសួសុខទុក្ខនិងបាននាំអំណោយសំរាប់ចែកជូនពលរដ្ឋក្រីក្រនៅស្រុកព្រៃនប់បានចំនួន១៥៧៩គ្រួសារផងដែរ។

ចំពោះបងប្អូនដែលជួបការលំបាកដែរតែមិនទាន់បានទទួលអំណោយនេះនៅឡើយសូមទាក់ទងមកលោកមេភូមិ មេឃុំដែលខ្លួនរស់នៅដើម្បីអោយក្រុមការងារចាត់ចែងរៀបចំអំណោយជូននៅពេលក្រោយ។

(ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា!)៕15338620_1029584937153622_2945629542904828916_nimg_3773