កម្លាំងអាវុធហត្ថខេត្តសហការជាមួយកម្លាំងមូលដ្ឋាន ចុះ ឃាត់ខ្លួនក្រុមញៀនល្បែងស៊ីសងខុសច្បាប់ ស្រី ប្រុស ចំនួន៧នាក់ និងវត្ថុតាងបញ្ជូនទៅតុលាការខេត្ត

0

ខេត្តសៀមរាប៖កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយកម្លាំងមូលដ្ឋានស្រុកសូទ្រនិគមដឹកនាំដោយលោកវរសេនីយ៍ទោ ថា

received_1924209307807749 ដាលុចប្រធានមន្ទីរយុត្តិធម៏ បានចុះបង្ក្រាបករណីលេងល្បែងស៊ីសង ដោយខុសច្បាប់(អាប៉ោង)នៅចំនុចក្នុងភូមិសាស្ត្រ ស្រុកសូទ្រនិគម ធ្វើការឃាត់ខ្លួនបានក្រុមញៀនល្បែងប្រុស ស្រី ចំនួន ៧នាក់ នាំយកមកកាន់ការិយាល័យជំនាញ ដើម្បីសួរនាំ និងចាត់ការបញ្ជូនបន្តទៅតុលាការខេត្តតាមផ្លូវច្បាប់។
ហេតុការឃាត់ខ្លួនក្រុមញៀនល្បែងស៊ីសង ប្រុស ស្រី ចំនួន៧នាក់នេះបាន ធ្វើឡើងនៅវេលាម៉ោង២១និង៣០នាទីកាលពីយប់ថ្ងៃទី៤ ខែធ្នូឆ្នាំ២០១៦ ស្ថិតនៅចំនុចភូមិសាលាកកោះឃុំកៀនសង្កែស្រុកសូត្រនិគមខេត្តសៀមរាប។
តាមប្រភពពីកម្លាំងកងរាជអាវុធហត្ថខេត្តបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី៦ខែធ្នូឆ្នាំ២០១៦នេះថា បន្ទាប់ពីមានសេចក្តីរាយការមួយច្បាស់ការ រួចមកកម្លាំងការិយាល័យបទល្មសើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្ត បានសហការជាមួយកម្លាំងមូលដ្ឋាន ចុះបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់(អាប៉ោង) រហូតឈានដល់ធ្វើការឃាត់ខ្លួនបានក្រុមញៀនល្បែងប្រុស ស្រី ចំនួន ៧នាក់ រួចនាំយកមកកាន់ការិយាល័យជំនាញ ដើម្បីសួរនាំ និងចាត់ការបញ្ជូនបន្តទៅតុលាការខេត្តតាមផ្លូវច្បាប់។
ប្រភពបានបន្តថា ក្រុមញៀនល្បែងស៊ីសងខុសច្បាប់(អាប៉ោង)ប្រុស ស្រី ទាំង៧នាក់ ដែលកម្លាំងជំនាញឃាត់ខ្លួនបាននោះមាន៖ទី១/ឈ្មោះ ឈាង ផល្លាភេទ ស្រី អាយុ ៣២ឆ្នាំ ទីលំនៅភូមិសាលាកកោះឃុំកៀនសង្កែស្រុកសូត្រនិគមខេត្តសៀមរាប(ម្ចាស់ផ្ទះ) ទី២/ឈ្មោះ ជុំ សិទ្ធ ភេទប្រុសអាយុ៤០ ឆ្នាំទីលំនៅភូមិ អូរ ឃុំ សង្វើយ ស្រុកជីក្រែងខេត្តសៀមរាប ទី៣/ឈ្មោះឌី ឌឿម ភេទប្រុស អាយុ៤៣ឆ្នាំភូមិទ័ព សៀម ឃុំ គោកធ្លកក្រោមស្រុកជីក្រែងខេត្តសៀមរាប ទី៤/ឈ្មោះ ឈុន លី ភេទប្រុសអាយុ43ឆ្នាំនៅភូមិវាល ឃុំ ដានរុន ស្រុកសូត្រនិគមខេត្តសៀមរាប ទី៥/ឈ្មោះ សុខ ឡង ភេទប្រុសអាយុ៥៧ ឆ្នាំនៅភូមិតាយែក ឃុំតាយែក ស្រុកសូត្រនិគម. ខេត្តសៀមរាប ទី៦/ឈ្មោះ រុន កាន ភេទប្រុស អាយុ៣២ ឆ្នាំនៅភូមិកំពង់គោពី ឃុំ កៀនសង្កែ ស្រុកសូត្រនិគម. ខេត្តសៀមរាប និងទី៧/ឈ្មោះឡែម ឡន ភេទប្រុស អាយុ៣៨ឆ្នាំនៅភូមិព្រះត្រពាំង ឃុំ ដំដែក ស្រុកសូត្រនិគមខេត្តសៀមរាប។ក្រោយពីឃាត់ខ្លួនបានក្រុមញៀនល្បែងទាំង៧នាក់នោះ រួចមក កម្លាំងជំនាញបានធ្វើការដកហូតវត្ថុតាងរួមមាន៖ទី១/រថយន្តចំនួន ១គ្រឿង ទី២/ម៉ូតូចំនួន១៥គ្រឿង ទី៣/ប្រាក់ខ្មែរចំនួន១.០៤០.០០០រៀល
ទី៤/ប្រាក់ដុល្លា១៧០ដុល្លា ទី៥/មេអាប៉ោងចំនួន ២ គ្រាប់ ទី៦/ចានបាញ់អាប៉ោង ចំនួន (០២) និងទី៧/កំរាលលេខអាប៉ោង(០១)។
បច្ចប្បន្នក្រុមញៀនល្បែងស៊ីសងខុសច្បាប់ ប្រុស ស្រី ទាំង ៧នាក់ និងវត្ថុតាងការិយាល័យជំនាញកំពុងរៀបចំ កសាងសំណុំរឿង ទៅតុលាការខេត្ត ដើម្បីចាត់ការតាមនិតិវិធី៕received_1924209304474416 ខេង ឧត្តម