សង្គ្រាមដីធី្លស្រែប្រាំងខាងក្រោមស្រុកសន្ទុករវាងប្រជាពលរដ្ឋនិងក្រុមឈ្មួញកំពុងតែកក្រេីកឡេីងវិញហេីយ

0

 

កំពង់ធំ៖ទោះជា ធ្លាប់មានមេឃុំ ចៅហ្វាយស្រុក និងមន្ត្រីគ្រាប់ល្ពៅខ្លះ ធ្លាប់បានជាប់ឈ្មោះក្នុង បញ្ជីរខ្មៅ រួចម្តងទៅហើយក្តីក៏ឈ្មួញស្រែប្រាំងមិនឈប់ទង្វើរល្មើសច្បាប់ ហើយថែមទាំងធ្វើសកម្មភាពរំលោភយកដីស្រែប្រាំងដែលជាតំបន់ហាមឃាត់យ៉ាងអណាធិបតេយ្យធ្វើឱ្យប្រជាពលរដ្ឋរស់ធ្លាប់អាស្រាយផលរាល់ឆ្នាំនៅតំបន់នោះដែលគោរពស្រឡាញ់សម្តេចតេជោ ហ៊ុន សែន នៅតែបន្តហូទឹកភ្នែកគ្មានទីបញ្ចប់ ដោយសារមន្ត្រីគ្រាប់ល្ពៅទាំងនេះ។សកម្ម ភាពនេះ ត្រូវបាន គេសង្ស័យថាមកពីមន្ត្រីគ្រាប់ល្ពៅខាងធុនធានទឹក និងរដ្ឋបាល ជលផល ពិសេសលោក យស បញ្ញារិទ្ធ អភិបាល ស្រុកសន្ទុកជាអ្នក បើកភ្លើងខៀវ។photo_2017-01-06_12-13-15 photo_2017-01-06_12-13-04

សូមបញ្ចាក់ថាការយកចិត្តទុកដាក់ របស់សម្តេចតេជោ ក្នុងករណីជម្លោះដីធ្លីនេះកំពុងធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើចំណាត់ការរបស់មន្ត្រីអាជ្ញាធរ មួយចំនួន ដែលសម្តេចតេជោ ហ៊ុន សែន ហៅថាមន្ត្រី(គ្រាប់ល្ពៅ)។ ដោយហេតុថា គ្រប់រឿងជម្លោះដីធ្លី អ្នកមានលុយ អ្នកមានអំណាច តែងតែឈ្នះប្រជាពលរដ្ឋទន់ខ្សោយ ហើយចំណាត់ការរបស់មន្ត្រី(គ្រាប់ល្ពៅ)ត្រូវប្រឈមនឹងការរិះគន់ថាមានភាពមិនប្រក្រតី។
ជាការពិតអ្នកភូមិដែលជាប្រជាពលរដ្ឋទន់ខ្សោយតែងតែរងគ្រោះដោយសារអ្នកមានលុយ អ្នកមានអំណាច បំពានលើដីធ្លីពួកគាត់ ប៉ុន្តែនៅទីបំផុត ពួកគាត់ ត្រូវប្រឈមមុខនឹងការគំរាមកំហែងជាប់គុកច្រវាក់ ដោយសារតែការតវ៉ា ការពារដីធ្លីរបស់ខ្លួនយ៉ាងអយុត្តិធម៌។photo_2017-01-06_12-13-22 photo_2017-01-06_12-13-19

រហូតមកដល់ពេលនេះជម្លោះដីធ្លីស្រែប្រាំងវាលក្រោមដែលស្ថិតនៅចំណុចខាងជើងស្ទឹងតូច កែងអន្លង់ព្រីង បឹងចាមបាច បឹងព្រួស បឹងទឹកពុល នឹង បឹងប្រវឹកក្នុងទឹកដីឃុំភ្នៅស្រុកសន្ទុក ខេត្តកំពង់ធំ ក្រុមឈ្មួញដែលមានមេក្លោងឈ្មោះ សន វឿន ជាមន្ត្រីស្មៀនឃុំកកោះនិងឈ្មោះជារ៉ាវីជាមេបញ្ជាការរងប៉េអឹមខេត្តសៀមរាបនៅតែបន្តប្រើល្បិចកលរៀបចំឯក
សារ តាមរយៈមន្ត្រីគ្រាប់ល្ពៅ យកទៅប្រឆាំងនិង ស.ជ.ណ លេខ១០.៤៤ចុៈថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៤របស់ទីស្តីការគណៈរដ្ឋមន្ត្រីក្នុងចេតនាមើលងាយប្រមុខថ្នាក់នាំរាជរដ្ឋាភិបាល។photo_2017-01-06_12-13-11

ជាក់ស្តែងកាលពីថ្ងៃទី06ខែ ធ្នូ ២០១៦ មានជម្លោះដីស្រែប្រាំងវាលក្រោមស្ថិតចំណុច ខាងលេីក្នុងទឹកដីឃុំភ្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ។គេសង្កេតឃើញកសិករពិតរស់ធ្លាប់អាស្រ័យផលរាល់ឆ្នាំមកហើយនោះ ត្រូវបានក្រុមឈ្មួញដីធ្លីចុះទៅរារាំងគំរាមកំហែងពួកគាត់មិនឱ្យអាស្រ័យផល ដោយខាងក្រុមឈ្មួញអះអាងថា មានច្បាប់លក់ទិញត្រឹមត្រូវនៅនិង លោក សន វឿន ស្មៀនឃុំកកោះ ជាអ្នកទិញដីឱ្យឈ្មោះ ជា រ៉ាវី។photo_2017-01-06_12-13-25 photo_2017-01-06_12-13-27 photo_2017-01-06_12-13-30 photo_2017-01-06_12-13-36 photo_2017-01-06_12-13-07

(ជំវិញករណីរឿងខាងលេីនេះមិនទាន់យកជាផ្លូវការទាំងស្រុងនោះទេ ព្រោះចាំមេីលលោកអភិបាលស្រុកនិងមន្រ្តីជំនាញគាត់ទៅដោះស្រាយជូនប្រជាពលរដ្ឋតាមការសំណួមពររបស់ពួកគាត់ដែរឬទេ)( រងចាំមេីលភាគបន្តរ)។