ខេត្តរតនគិរី៖ ក្រោយទទួលបទបញ្ជាពីឯកឧត្តមនាយឧត្តម សេនីយ៍សៅ សុខា កម្លាំងប៉ះអឹមស្រុកអូរយ៉ាដាវបានសហការជាមួយកម្លាំងប៉ះអឹមខេត្តចុះបង្ក្រាបបានទីតាំងស្តុកឈើមួយកន្លែងនៅត្រង់ចំណុចមាត់ទន្លេសេសាន្ត ស្តិតនៅក្នុងភូមិបាផ្តល់ ឃុំសេសាន្ត ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ការចុះបង្ក្រាបទីតាំងស្តុកឈើខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង២នឹង២០នាទីរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ រឹបអូសបានប្រណិតឈើធ្នង់នឹងឈើសុក្រំចំនួន៥០០កំណាត់(២០ម្ភៃក្លុំប្រវែងមួយម៉ែត្រពីរតឹក)។តាមប្រភពពីសមត្ថកិច្ចដែលចុះបង្ក្រាបបានឲ្យដឹងថា ឈើទាំងនេះឈ្មួញដឹកជញ្ជូនចេញពីចំណុចភូមិញ៉ាងស្រុកអណ្តូងមាសដោយឆ្លងកាត់ទន្លេសេសាន្តយកមកស្តុកទុកក្នុងភូមិបាផ្តល់បំម្រុងដឹកជញ្ជូនបន្តទៅកាន់ប្រទេសវៀតណាម។តាមប្រភពពីប្រជាពលរដ្ឋជាជនជាតិដើមភាគតិចបានខ្សឹបប្រាប់អ្នកសារព័ត៌មានថា ឈើប្រណិតទាំងនេះឈ្មួញមានចំនួន៣នាក់ រួមមានទី១-ឈ្មោះ លើយ ភេទប្រុស ទី២-ឈ្មោះ យ័ន ភេទប្រុស នឹងទី៣-ឈ្មោះ ង៉ែត ភេទស្រី។ម្ចាស់ឈើទាំង៣នាក់ខាងលើនេះជាឈ្មួញដុះស្លែជាយូឆ្នាំមកហើយមិនដែលមានសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយ។
បច្ចុប្បន្នឈើទាំងនោះមិនទាន់ដឹកជញ្ជូនចេញនៅឡើយដោយសារពិបាកផ្លូវកម្លាំងប៉ះអឹមស្រុកដេកយាមកាមរហូតដល់ព្រឹកថ្ងៃទី៧ ខែឆ្នាំដដែលទើបដឹកជញ្ជូនយកទៅផ្នែករដ្ឋបាលព្រៃឈើដើម្បីរក្សាទុកនៅស្រុកបកែវ ៕ដោយ: យក្ខឡោម