សែនក្រុងពាលីស្ថាបនាប្រាសាទស្តេចនាគនៅខេត្តសៀមរាបដើម្បីសេចក្តីសុខចម្រើនរុងរឿង

0

សៀមរាប: ប្រាសាទស្តេចនាគដ៏ធំមួយបានត្រូវសែនក្រុងពាលីនិងធ្វើកិច្ចខាងជំនឿសាសនា ខាងបច្ចេកទេសចាប់ផ្តើមសាងសង់នៅក្នុងបរិវេណវត្តប្រាសាទត្រាំនាគស្ថិតនៅភូមិធ្លកអណ្តូង(ចុងកៅស៊ូ)សង្កាត់ស្លាក្រាមក្រុងនិងខេត្តសៀមរាបកាលពីព្រឹកថ្ងៃទូ៦ធ្នូឆ្នាំ២០១៦។
ពីធីនោះធ្វើឡើងដោយដឹកនាំដោយលោកជំទាវហ៊ុន សេងនី និងមានការចូលរួមពីឯ/ឧហ៊ុន សាន លោកជំទាវហ៊ុន សីុណាត ជាប្អូននិងបងរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រូីនៃរាជរដ្ឋាភិបាលកម្ពជានិងក៏មានមន្ត្រូីថ្នាក់ដឹកនាំ អ្នកមុខអ្នកការ ព្រះសង្ឃ ពុទ្ធបរិស័ទ និងពលរដ្ឋ ក៏ដូចអ្នកពាក់ព័ន្ធមកពីខេត្តសៀមរាប ខេត្តនិងរាជធានីទាំង២៥ រាប់រយនាក់។
ដោយមានមហាអាចារ្យប្រាក់ សុភ័ត អាចារ្យខេត្តនិងក្រុមការងារជួយចាត់ចែង រៀបចំពីធីនោះ លោកជំទាវហ៊ុន សេងនី លោកជំទាវហ៊ុន សីុណាត ឯ/ឧ ហ៊ុន សាននិងអ្នកចូលរួមបានរៀបរណ្តាប់គ្រឿងសក្ការ:បូជាថ្វាយ និងបួងសួងសុំម្ចាស់ទឹកម្ចាស់ដី សុំទេវតាទិសទាំង៨ សុំអ្នកមានមហិទ្ធរឹទ្ធបារមីល្បូីពូកែសក្ត័សិទ្ធិ សែនស្តេចនាគ បិតានាគ រំលឹកគុណបារមីព្រះនាងនាគ និងព្រះថោងជាបឋមស្តេចនិងមេដឹកនាំនគរគោកធ្លកនៃប្រទេសខ្មែរយើងដោយអមកំដរជាមួយភ្លេងប្រគុំបទស្តេចយាង។
ពិធីនេះនិងការសាងសង់ប្រាសាទស្តេចនាគនេះ បន្ទាប់ពីមានក្នុងទំនឹមទំនៀមផង ក្នុងប្រវត្តុិសាស្ត្រផងនិងតាមជំនឿនៃការទស្សន៍ទាយផង ក៏ដូចជាតាមការចាំបាច់ជាក់ស្តែងដើម្បីអោយបារមីស្តេចនាគបានមកជួយឃុំគ្រងថែរក្សាការពារ ប្រទានពរជ័យសិរីសួស្តី ចម្រើនរុងរឿងដល់ប្រជាពលរដ្ឋ មន្ត្រូីរាជការកងកម្លាំងនិងរាជរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជាដឹកនាំដោយសម្តេចតេជោហ៊ុន សែន។
យោងអ្នកទទួលខុសត្រូវនិងម៉ៅការសាងសង់នៃក្រុមហ៊ុនសំណង់សិល្ប:ខ្មែរអង្គរអោយដឹងថា :ប្រាសាទស្តេចនាគនេះ ត្រូវសង់ពីបេតុងផង ថ្មផងតាមរចនាបទខ្មែរ មានរោងនិងប្រាង្គដ៏ខ្ពស់មួយប្រដាប់ដោយក្បូរក្បាច់ ផ្កាភ្ញី និងចុងកំពូលមានត្រីសូលគាងឃ្វាយ។
គម្រោងសាងសង់នេះមានតម្លៃប្រមាណ៣០មឺុនដុល្លាសរអា ហើយត្រូវសាងសង់អោយរួចរាល់និងដាក់អោយគោរពសក្ការ:មុនដំណើរការរបោះឆ្នោតជ្រើសរើសឃុំសង្កាត់ឆ្នាំ២០១៧និងបោះឆ្នោតសាកលជ្រើសរើសអ្នកតំណាងរាស្ត្រឆ្នាំ២០១៨ ខាងមុខ។
លោកជំទាវហ៊ុន សេងនីជាម្ចាស់គម្រោងសាងសង់ប្រាសាទស្តេចនាគនេះ។
បន្ទាប់ពីបញ្ចប់ពីធីនានាខាងជំនឿ សាសនានិងបច្ចេកទេសសាងសង់ លោកជំទាវហ៊ុន សេងនី បានផ្តល់អាហារដល់ភ្ញៀវនិងបានចែកជូនក្រណាត់សំពត់ស អាវរងារនិងថវិកាដល់លោកយាយលោកតា ពុទ្ធបរិស័ទ មន្ត្រូីរាជការ កងកម្លាំងនិងពលរដ្ឋក្រីក្រីផងដែរ។ដោយ:ឃិន គន្ធាphoto_2017-01-06_12-53-07 photo_2017-01-06_12-53-14 photo_2017-01-06_12-53-10 photo_2017-01-06_12-52-50 photo_2017-01-06_12-52-46 photo_2017-01-06_12-52-42 photo_2017-01-06_12-52-39 photo_2017-01-06_12-53-03 img_20161207_123429